ម្ចាស់រណ្តៅដីនោះមានឈ្មោះថា ហ៊ាម៉េង ៗ  ជាមនុស្សម្នាក់ដែលមានអំណាចមានលុយ យកគ្រឿងចក្រគ្រប់ប្រភេទ មកកកាយយកអាចម៍ដី ធ្វើអាជីវកម្មលក់ដូរជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យ ដោយមិនញញើតដៃសោះ

ម្ចាស់រណ្តៅដីនោះមានឈ្មោះថា ហ៊ាម៉េង ៗ  ហ៊ាម៉េងជា មនុស្សម្នាក់ដែលមានអំណាចមានលុយរាល់ថ្ងៃនេះគាត់យក គ្រឿងចក្រគ្រប់ប្រភេទ មកជិះមកក៏កាយយកអាចម៍ ដី ធ្វើអាជីវកម្មលក់ដូរជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យ ដោយមិនញញើតដៃសោះ តើរាល់ថ្ងៃនេះ អាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់តើអស់លោកមានបើកគ្រាប់ផ្នែក មើលខ្លះទេថា តើឈ្មួញដែលយកគ្រឿងចក្រមកជីកដីរាល់ថ្ងៃនេះ តើពួកគាត់ជិះដល់ចម្រៅណាហើយ បងៗ ខាងអាជ្ញាធរ គួរចុះត្រួតពិនិត្យខ្លះផង រណ្ដៅដីដែលពួកគាត់ជីក រាល់ថ្ងៃនេះ វាមានជម្រៅជ្រៅ ណាស់ ជិតដល់ក្បាលប្រេតហើយ ហើយបញ្ហាមួយទៀតដែលខ្ញុំ បានសួរនាំបងប្អូនប្រជាពលរដ្ឋដែលនៅជុំវិញនោះ ពួកគាត់បាននិយាយថា ឡានដែលដឹកដីរាល់ថ្ងៃនេះ វាហុយ សម្បើមណាស់ វាអាចប៉ះពាល់ដល់សុខភាពពួកគាត់ ហើយនិងកូនចៅគាត់

ជាទីបញ្ចប់នេះ ខ្ញុំសូមអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធនៅក្នុងរឿងនេះ មេត្តាចុះត្រួតពិនិត្យហើយនិងទប់ស្កាត់ផង ។គឹម ហុង អង្គភាព ខេមបូឌាប៉ុស្តិ៍