អុញនោះ តេីលោក គង គុណ ប្រធានសហគមន៍ បើកដៃឱ្យឈ្មួញរកស៊ីបទល្មើសនេសាទ ប្រើឧបករណ៍ ល្មើសច្បាប់ឬយ៉ាងណា???

ខេត្តសៀមរាប៖បែកធ្លាយរឿងអាស្រូវដ៏ធំមួយគឺក្រុមឈ្មួញតូចតាចត្រូវបានគេហាមឃាត{ឬបិទ} រីឯចំណែកក្រុមឈ្មួញទាំងនេះវិញកំពុងតែធ្វើសកម្មភាពយ៉ាងរលូនប្រហើលដោយសាតែមានអំណាចនិងប្រាក់ជាមូលដ្ឋាន (យកប្រាក់រត់ការបិទមាត់ សមត្ថកិច្ច)ទាំងនោះទេដឹងទើបបានក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពបានដូច្នេះ។

តាមប្រភពបែកធ្លាយក្នុងខេត្តសៀមរាបានឲ្យដឹងថា÷នៅក្នុងតំបន់អភិរក្សចងសេះ/ក្នុងដែនគ្រប់គ្រងរបស់លោក គង់គុណ ប្រធានសហគមន៍ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរា
ប ប្រហើលជាមាន ចេតនាក្នុងន័យថា÷{ដៃម្ខាងបង្ក្រាប់និងដៃម្ខាងទៀតការពារ}នេះហើយបានបញ្ជាក់ឲ្យឃើញថា÷ឈ្មួញគឺមានភាពកក់ក្ដៅ និង ធ្វើសកម្មភាពមិនភ័យខ្លាចពីសមត្តកិច្ចនិងច្បាប់ឡើយ។

បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សចងសេះ បានរាយការអោយដឹងថា ជាច្រើនខែច្រើនឆ្នាំមកហើយ ដែលក្រុមអ្នកនេសាទទាំងនោះបច្ចុប្បន្នកំពុងដើរតួរយ៉ាងសំខាន់ ក្នុងការរត់ការកាងបទល្មើនេសាទប្រើឧបករណ៍នេសាទល្មើសច្បាប់ដូចជា អួនយាំងកាវ និង ឆ្នុកមានចំនួនរាប់កន្លែង។

ដែលស្ថិតនៅក្នុងតំបន់អភិរក្សចងសេះការគ្រប់គ្រងដោយលោក គង គុណ ប្រធានសហគមន៍ បានបើកដៃអោយឈ្មួញរកស៊ីបទល្មើសនេសាទប្រើឧបករណ៍នេសាទល្មើសច្បាប់មានដូចជាអួនកែឆ្នៃ និងយាំងកាវជាច្រើនវង់ដោយធ្វើសកម្មភាពទាំងថ្ងៃទាំងយប់។

ពាក់ព័ន្ឋក្នុងករណីខាងលើនេះ
យើងមិនទាន់បានសំការបំភ្លឺពីលោក គង គុណ ប្រធានសហគមន៍ អភិរក្សចងសេះ បាននៅឡើយទេ ដោយសារខាងអង្គភាពយើងខ្ញុំ មិនស្គាល់លេខទូរស័ព្ទរបស់ អង្គភាពយើងមិនមានចេតនាបង្កាច់ បង្ខូចនិង បុគ្គលម្នាក់ណាឡើយ រិះគន់ដើម្បីស្ថាបនា
អង្គភាពយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីលោក គង់ គុណ គ្រប់ពេលម៉ោងធ្វើការ៕