យល់បែបណាបងប្អូនយើង! តើមន្រ្តីអភិរក្សសត្វព្រៃ បាត់ទៅណាអស់ហើយ? បានទុកឲ្យម្ចាស់ហាងយីហោជំនាន់រាត្រីទីមួយនៅខេត្តព្រះវិហារ សំលាប់សត្វដ៏កម្រនៅប្រទេសកម្ពុជាយើងតទៅទៀត!

យល់បែបណាបងប្អូនយើង! តើមន្រ្តីអភិរក្សសត្វព្រៃ បាត់ទៅណាអស់ហើយ? បានទុកឲ្យម្ចាស់ហាងយីហោជំនាន់រាត្រីទីមួយនៅខេត្តព្រះវិហារ សំលាប់សត្វដ៏កម្រនៅប្រទេសកម្ពុជាយើងតទៅទៀត!

ព្រៃផ្សៃមែន! បុរសចុងភៅមុខខ្មៅម្នាក់ហ៊ានយកសត្វត្រកួតទាំងរស់យកមកដុតសម្លាប់ទាំងរស ធ្វើជាអាហារ!

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា!ម្ចាស់ហាង យីហោជំនាន់រាត្រីទីមួយមានទីតាំងនៅខេត្តព្រះវិហារ មានលក់សត្វព្រៃជាច្រើនប្រភេទ យកមកធ្វើជាអាហា។

តែអ្វីដែលហួសចិត្តនោះគឺបែកធ្លាយរូបថត ដែលចុងភៅមុខខ្មៅហ៊ានយកសត្វត្រកួតទាំងរស់ យកមកដុតសម្លាប់ទាំងរស់ ធ្វើជាម្ហូបអាហារទទួលទានសម្រាប់បរិភោគដើម្បីផ្គាប់ចិត្តភ្ញៀវ យ៉ាងសាហាវព្រៃផ្សៃបែបនេះ។

ម្ចាស់ហាងជំនាន់រាត្រីទីមួយ តែងតែមានសត្វព្រៃយកមកឲ្យភ្ញៀវដែលកម្មង់នៅសត្វព្រៃអ្វីៗដែលត្រូវការ គឺម្ចាស់ហាងមានសត្វព្រៃទាំងនោះឲ្យភ្ញៀវតាមចំណងចំណូលចិត្តដែលភ្ញៀវចង់បាន៕