សមត្តកិច្ច ខេត្តព្រះវិហារ បំបែកសំបុកទីតាំងសង្វៀនបញ្ជល់មាន់នៅស្រុកជាំក្សាន្ត

ព្រះវិហារៈ កម្លាំងសមត្តកិច្ច នៃស្នងការដ្ឋាន ខេត្តព្រះវិហារ បានចុះបំបែកទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុ ច ភូមិសែនតេជៈ ឃុំមរកត ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ ឆ្នាំ២០២០ ។

លោក ឧត្តមសេនីយ៏ត៍រី កែវ ចំរើន ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្នុងការចុះបង្រ្កាបសង្វៀនជុលមាន់យ៉ាងធំនេះ បង្រ្កាបអស់រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី ៦ កុម្ភៈរហូតមកដល់ថ្ងៃទី៧ កុម្ភៈឆ្នាំ ២០២០ ទើបយើងប្រមូវត្ថុតាងទាំងអស់មកដល់ស្នងការដ្ឋាននគបាលខេត្តដោយតំបន់នោះជាតំបន់កណ្តាលហើយនៅឆ្ងាយពីទីរួមស្រុក តំបន់នោះនៅជាប់ព្រុំប្រទល់ខ្មែរឡាវ ថៃ ។

លោកបន្តថា ក្នុងការចុះបង្រ្កាបនេះផងដែរ ក៍មានការណែនាំនិងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៏ទោ សួស សុខ ដា រ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ រួមនិងលោកឧត្តមសេនីយ៏ត្រី កែវ ចំរើន ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានដឹកនាំការិយាល័យជំនាញចំនួន ២០នាក់ចុះធ្វើការបង្រ្គាប។

ចំពោះវត្ថុតាងពាក់ព័ន្ធក្នុងករណីនោះដែរ សមត្ថកិច្ចបានរឹបអូសបានម៉ូតូ ចំនួន ១៣ គ្រឿង និងរថយន្ត ១២គ្រឿង មាន់ ជល់ចំនួន៣០ក្បាល កញ្ឆា១០ដើម ជញ្ជីងថ្លឹងមាន់២និងសម្ភាៈបរើល្បែងមួយចំនួនទៀត។

ក្នុងករណីនេះផងដែរ សមត្ថកិច្ចជំនាញកំពុងរៀបចំសំនុំរឿងតាមនិតិវិធី និងរាយការណ៍ជួនលោកព្រះរាជអាជ្ញាសុំការសម្រេចផងដែរ៕