សង្វៀន ជល់មាន់ ដុះស្លែរខុសច្បាប់មួយកន្លែង ស្ថិតក្នុងខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

ខេត្តរតនគីរី: ប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា សង្វៀនជល់មាន់និង បៀរ អាប៉ោង យូគីនិង មាន់ ជល់ ស្ថិតនៅ ក្នុងចំការ ស្វាយចន្ទីមួយកន្លែង ដែល គេស្គាល់ឈ្មោះថា ទួលអូត្រាវ ត្រូវបាន សមត្ថកិច្ច ចុះបង្ក្រាបហើយ។
ក្នុងការចុះបង្ក្រាបនេះ ហាក់បីដូច ជាល្បែ ង លេងសើច របស់សមត្ថកិច្ច ខេត្ត រតន គិរី ប្រជាពលរដ្ឋ បានឲ្យដឹងថា បង្ក្រាបបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ តើឥឡូវនេះ ក្រុមអ្នកញៀនល្បែងទាំង នោះ កំពុងតែរត់ការ រកទីតាំងថ្មី បើកលេងទៀតហើយ មិនដឹងថា លោក អធិការលោក ស្នងការ និងលោក អភិ បាលខេត្ត គិតយ៉ាងណាដែរ អំពីបញ្ហានេះ។
ប្រជាពលរដ្ឋ មួយចំនួន នៅក្នុងខេត្ត រតន គិរី សូមអំពាវនាវ ទៅដល់ស្នងការនគរ បាល ខេត្តរតនគិរី លោកអភិបាល ខេត្ត ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ជាពិសេស សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការល្បែងស៊ីសង នៅខេត្តរតនគិរីផង ព្រោះល្បែងទាំងនេះ ធ្វើឲ្យប៉ះ ពាល់ដល់សន្តិ សុខសង្គម និង ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ