សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាម្នាក់ៗ២លានរៀលក្នុង១ខែ ដល់និស្សិតទាំង២៣រូប នៅទីក្រុងវូហាន រហូតដល់ស្ថានការណ៍វីរ៉ុសកូរ៉ូណាស្រាកស្រាន្ត

រាជធានីភ្នំពេញ ៖ និស្សិតកម្ពុជាទាំង២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលជំ ងឺ​រ​លាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែ ពីរាជរ​ដ្ឋា​​​ភិបាលកម្ពុជា រហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សម្តេ​ច​តេ​ជោ​ ហ៊ុន សែន បានឯកភាពរួចហើយ លើសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចំពោះការឧ​ប​ត្ថម្ភថវិកាចំនួន២លានរៀលក្នុង១ខែ សម្រាប់និស្សិតកម្ពុជា ទាំង២៣រូប ដែលកំពុងស្នាក់នៅទីក្រុងវូហាន រហូតដល់ស្ថានភាពមេ​រោគកូរ៉ូណា ស្រាកស្រាន្ត ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្នុងអំឡុងពេលកើតមាននូវការផ្ទុះរាលដាលមេរោគជំងឺរលា​ក​សួ​ត​ប្រភេទថ្មី នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣រូប ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអា​ហា​រ​ម​កផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំ​និ​​​ញ ។

ដោយសារស្ថានភាពនៃជំងឺរលាកសួតប្រភេទថ្មី នៅបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះ​ពា​ល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់និស្សិត ដែលកំពុងស្ថាក់នៅទីនោះ។ អាស្រ័យហេតុនេះ ទើបក្រសួងស្នើសុំអនុញ្ញាតជាគោល​កា​រណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតទាំង២៣រូប ចំ​នួ​ន​២​,០០០,០០០រៀលក្នុងម្នាក់ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃ ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ៖