សម្ដេចក្រឡាហោម ស ខេង ត្រឹមឆ្នាំ២០១៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៥,៥៦៤ នៅក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០ ២ ០នេះ បានឲ្យ​​​​ដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២​០១​៩​ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯ​ក​សា​រ​​ និងចុះបញ្ជីចំនួនសរុប ៥,៥៦៤ ក្នុងនោះសមាគម ចំនួន២,២៣៨ និងអង្គការមិន​មែ​នរដ្ឋាភិបាល ចំនួន៣,៣១៦ ។

ក្នុងវេទិកាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បន្ទាប់ពីច្បា​ប់​​​​​​ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបា​ល​​​ ត្រូវបានចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មា​នចំនួនសរុប៩៦៦ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ក្នុងនោះសមាគមចំនួន​៤​៧១ និងអង្គការមិនមែនរដ្ឋា​ភិ​បា​លចំនួន៤៩៥ ។ បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ សមាគម និងអ​ង្គការ​មិនមែនរ​ដ្ឋា​ភិបាល ចំនួន៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជី តាមសំណើរបស់ សាមីសមាគម និងអង្គការមិនមែនរដ្ឋា​ភិ​បា​ល​ ស្របតាមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីសមាគម និងអង្គ​កា​​​រមិនមែនរដ្ឋាភិបាល ។ សម្ដេចក្រឡាហោម ស ខេង បា​ន​ក​ត់​ស​ម្គា​ល់​ថា​ ចំនួននេះការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្មី ប្រចាំខែនីមួយៗ មិនមា​ន​ការថយចុះឡើយ ដែលជា​មធ្យមក្នុងមួយខែមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប្រហែលចំ​នួ​ន​២០ ។

លើសពីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញជាទូទៅថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៉ីវិល នៅតាមមូលដ្ឋាន មានភា​ព​ល្អប្រសើរជាធម្មតា ដោយមិនមានការរឹត​ត្បិ​តនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ហាក់មានការយល់ដឹងច្រើន និងផ្ដល់កិច្ចសហការកាន់តែច្រើនឡើងជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និ​ង​ស​ហគមន៍នានានៅមូលដ្ឋាន ៕