នាវាទេសចរណ៍ SILVER SPIRIT នាំភ្ញៀវទេសចរបរទេស និងនាវិកប្រមាណជាង ៥០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនៈកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា

ខេត្តព្រះសីហនុ ៖ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ SILVER SPIRIT បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ និ​​ង​​នាវិកប្រមាណជាង ៥០០នាក់ ម​ក​ពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើទស្សនៈកិច្ចមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចា​ក​ចេញទៅកាន់ប្រទេសថៃ ។