ទោះបីជាពិភពលោកប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍គ្រប់គ្នា

រាជធានីភ្នំពេញ ៖ ទោះបីជាពិភពលោកប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coro​na​v​i​r​u​s​) ប៉ុន្តែ​ក​ម្ពុជានៅតែជាគោលដៅទេសចរណ៍ ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍គ្រប់គ្នា ដោយធានាបាននូវការគ្រប់គ្រង​ប​ញ្ហាជំងឺថ្មីនេះដោយហ្មត់ចត់ ។ ទោះជាយ៉ាងនេះក្តី ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងផ្ទុះជំងឺនេះ ក្រសួងទេសចរណ៍ បា​នដាក់ចេញនូវវិធានការមួយចំនួនផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ដែលទទួលបាន នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០នេះ ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ អំពីវិធានការមួយចំនួន ដែលឆ្លើយតបនឹងការផ្ទុះជំងឺផ្លូវដង្ហើមថ្មីកូរ៉ូ​ណា​ ៖