ចែកម៉ាសចំនួន ១ លាន ម៉ាស ជូន ដល់ មន្ត្រីនគរបាល ច្រកទ្វារ និង ភ្ញៀវទេសចរ ជាតិ – អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើម្បីបង្ការការឆ្លង មេរោគ ថ្មី ឈ្មោះ “ កូរ៉ូណា វីរុស

នៅ ព្រឹក ថ្ងៃ ចន្ទ ៣ កើត ខែ មាឃ ឆ្នាំ កុរ ឯ កស័ក ព . ស .២៥៦៣ ត្រូវ នឹង ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នេះ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែត ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ ប៉ុស្តិ៍ នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែត សហការ ជាមួយ រដ្ឋបាល ក្រុង ដឹកនាំ ដោយ លោក គាត ហ៊ុល អភិបាល នៃ គណៈ អភិបាលក្រុង ប៉ោយប៉ែត រួម នឹង មន្ត្រីក្រោមឱវាទ អញ្ជើញ ចុះ ធ្វើ យុទ្ធនាការ ចែក ម៉ាស ដែល ជា អំណោយ បានមកពី សប្បុរសជន ចំនួន ១,០០០,០០០ ( មួយ លាន ) ម៉ាស ជូន ដល់ មន្ត្រីនគរបាល ច្រកទ្វារ ទាំងអស់ និង ភ្ញៀវទេសចរ ជាតិ – អន្តរជាតិ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ឆ្លងកាត់ ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែត ដើម្បី បង្ការ ការឆ្លង មេរោគ ប្រភេទ ថ្មី ឈ្មោះ “ កូរ៉ូណា វីរុស ” ។

យុទ្ធនាការ នេះ ធ្វើឡើង ក្នុង គោលបំណង ចូលរួម ចាត់ វិធានការ បង្ការ និង ឆ្លើយតប ជំងឺ រលាក សួត បង្កឡើង ដោយ មេរោគ កូរ៉ូណា ថ្មី (nCoV2019) ដែល បច្ចុប្បន្ន នេះ បាន កំពុង រាតត្បាត នៅ ប្រទេស ចិន និង
វីរុស នេះ បាន កំពុង ចរាច នៅតាម បណ្តា ប្រទេស មួយចំនួន ពិសេស ប្រទេស ជិតខាង ជាប់ កម្ពុជា ( គិត ត្រឹម ម៉ោង នេះ ប្រទេស កម្ពុជា មិន ទាន់ មាន ករណី អ្នក ឆ្លង វីរុស ឬ អ្នក ផ្ទុក វីរុស ជំងឺ រលាក សួត បង្កឡើង ដោយ មេរោគ កូរ៉ូណា ថ្មី នៅឡើយ ទេ ) និង ដើម្បី ចូលរួម អនុវត្ត នូវ សេចក្តី ជូន ព័ត៌មាន របស់ ក្រសួង សុខាភិបាល ស្តីពី បច្ចុប្បន្នភាព និង វិធានការ បង្ការ ជំងឺ រលាក សួត បង្កឡើង ដោយ មេរោគ កូរ៉ូណា ថ្មី ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ។

ក្នុង សកម្មភាព ចុះ ជាប់ ផ្ទាល់ នៃ យុទ្ធនាកា រនា ព្រឹក នេះ ត្រូវបាន សាធារណជន មើលឃើញថា លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ ប៉ុស្តិ៍ នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែត និង លោក គាត ហ៊ុល អភិបាល នៃ គណៈ អភិបាលក្រុង ប៉ោយប៉ែត រួម នឹង មន្ត្រីក្រោមឱវាទ បាន យកចិត្តទុកដាក់ ខ្ពស់ និង គិតគូរ យ៉ាង ហ្មត់ចត់ ចំពោះ សុខភាព និង សុខុមាលភាព របស់ មន្ត្រី នគរបាល ច្រកទ្វារ ទាំងអស់ និង ភ្ញៀវទេសចរ ជាតិ – អន្តរជាតិ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ឆ្លងកាត់ ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែត ដើម្បី បង្ការ ការឆ្លង មេរោគ ប្រភេទ ថ្មី ឈ្មោះ “ កូរ៉ូណា វីរុស ” ។ ជាមួយគ្នានេះ យុទ្ធនាការ ចែក ម៉ាស ខាងលើនេះ ត្រូវបាន ធ្វើឡើង ក្នុង រយៈពេល ពេញ ១ ខែ គិត ចាប់ពី ថ្ងៃ ទី ២៧ ខែ មករា ឆ្នាំ ២០២០ នេះ តទៅ ។

ទន្ទឹម គ្នា នេះ ដែរ ក្នុងនាម ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ចេញ នូវ យុទ្ធសាស្ត្រ ទាន់ពេល ឆ្លើយតប នឹង បច្ចុប្បន្នភាព វីរុស សម័យថ្មី ព្រមទាំង អនុសាសន៍ ដើម ទាំងស្រុង ដូចខាងក្រោម ៖
“ យើង ចូលរួម ទប់ស្កាត់ ជំងឺ ផ្លូវដង្ហើម កូរ៉ូណា (Corona)”!

ទន្ទឹម នឹង បងប្អូន ជនរួមជាតិ កំពុង សប្បាយរីករាយ ក្នុង ឱកាស បុណ្យ ចូល ឆ្នាំ ចិន សូម បងប្អូន ចូលរួម ទប់ស្កាត់ ជំងឺ ឆ្លង តាម ផ្លូវដង្ហើម ថ្មី ដែល មានឈ្មោះ ថា កូរ៉ូណា (Corona) ដែល កំពុង រាតត្បាត នៅ ប្រទេស ចិន ហើយ ពេលនេះ បាន មក ដល់ ប្រទេស មួយចំនួន ដូចជា អាមេរិក , អូស្ត្រាលី , កាណាដា , បារាំង , នេ ប៉ាល់ , ជប៉ុន , សិង្ហបូរី , កូរ៉េខាងត្បូង , ថៃ , វៀតណាម និង ម៉ាឡេហ្សី ។

អាការរោគ គឺមានៈ ផ្តាសាយ ហៀរ សម្បោរ ក្អក ឈឺក្បាល ក្តៅខ្លួន ខុសប្លែក ខុស ពី ធម្មតា ។ បងប្អូន អាច ប្រើ ម៉ាស ពាក់ ការពារ ច្រមុះ និង លាងដៃ សម្អាត ជាមួយ សាប៊ូ ឬ អាល់កុល សម្លាប់ មេរោគ អោយបាន ញឹកញាប់ ។ កុំ នៅក្បែរ អ្នក ដែល មាន អាការៈរោគ ខាងលើ និង កុំ នៅ ជិត សត្វពាហនៈ ឬ កសិដ្ឋាន ចិញ្ចឹមសត្វ ។ ត្រូវ ញ៉ាំ ម្ហូបអាហារ ដែល ចម្អិន ឆ្អិន គ្រប់ពេលវេលា ។

មកទល់ពេលនេះ វីរុស Corona មិន ទាន់ ឆ្លង មកដល់ ប្រទេស កម្ពុជា ទេ ។ ដើម្បី ទប់ស្កាត់ ជំងឺឆ្លង ដ៏ កាច សាហាវ នេះ ក្រសួង សុខាភិបាល កម្ពុ ជា បាន បំពាក់ ម៉ាស៊ីន ស្កែន (Scan) រក មេរោគ ប្រចាំការ ២៤ ម៉ោង ដើម្បី ស្កែន គ្រប់ ភ្ញៀវទេសចរ ទាំងអស់ ដែល ចូលមក កម្ពុជា ។

សូម បងប្អូន ប្រជាពលរដ្ឋ មានការ ប្រុងប្រយត្ន័ ខ្ពស់ ជាពិសេស ក្នុង ពេល ធ្វើដំណើរ ទៅ ក្រៅប្រទេស និង ក្នុង ប្រទេស ដែល កំពុង មាន មេរោគ កូរ៉ូណា ឆ្លង ។ ប្រសិន បើ បងប្អូន សង្ស័យថា មាន ឆ្លង វីរុស ផ្លូវដង្ហើម កូរ៉ូណា នេះ សូម ទាក់ទង មក គ្រូពេទ្យ ដែល នៅ ជិត កន្លែង ជា បន្ទាន់ ឬ មក កាន់ មន្ទីរពេទ្យ ឬ ទូរស័ព្ទ មក លេខ ១១៥ ជាបន្ទាន់ ។

ទន្ទឹមនឹងនេះ សូម ក្រសួង មន្ទីរ និង ស្ថាប័ន ពាក់ព័ន្ឋ ត្រូវ យកចិត្តទុកដាក់ ឱ្យបាន ខ្ពស់ ហើយ លេខ ទូរស័ព្វដែល បាន ដាក់ឱ្យ ប្រើប្រាស់ ជា សាធារណៈ ត្រូវ មាន អ្នកប្រចាំការ ទទួល ពេល ខ ល ចូល ។

សូមជម្រាបថា វិធានការ បង្ការ ជំងឺ រលាក សួត បង្កឡើង ដោយ មេរោគ កូរ៉ូណា ថ្មី (nCoV2019) មាន ដូចខាងក្រោម ៖
១- គួរតែ ជៀសវាង ការចូល ទៅ

កន្លែង ចិញ្ចឹមសត្វ ( បើ គ្មាន ភារកិច្ច ) ឬ ប៉ះពាល់ ផ្ទាល់ ជាមួយ សត្វ នៅ តាម កសិដ្ឋាន ចិញ្ចឹមសត្វ និង ទីផ្សារ បក្សី រស់ ឬ ចូល កន្លែង សត្តឃាត ឬ ប៉ះពាល់ ផ្ទៃ ណាមួយ ដែល កខ្វក់ ឬ ប្រឡាក់ ដោយ លាមក សត្វ ប សុ បក្សី ឬ សត្វ ដទៃទៀត ។
២- ជៀសវាង ប៉ះពាល់ ជិតស្និទ្ធ ឬ ទៅ ទីផ្សារ លក់ គ្រឿង សមុទ្រ ហួ ណាន ឬ ទីផ្សារ ឬ កសិដ្ឋាន ដែល មាន សត្វ រស់ ឬ សត្វព្រៃ ឬ កន្លែង ដែល គេ ដឹងថា មាន វីរុស កំពុង ចរាចរ ។
៣- ត្រូវ លាងដៃ ឱ្យបាន ញឹកញាប់ ជាមួយ សា ប៉ូ និង ទឹក ស្អាត បន្ទាប់ ពី ការប៉ះពាល់សត្វ ឬ វត្ថុ ផ្សេងៗ ដែល អាច ជា ប្រភព ចម្លង រោគ ព្រមទាំង ប្រកាន់ខ្ជាប់ នូវ ការអនុវត្ត អនាម័យ និង ចំណី អាហារ ដែល មាន សុវត្ថិភាព ល្អ ។ ត្រូវ ចង ចាំ ថា មិន អាច ឆ្លង វីរុស ផ្តាសាយ បក្សី ឬ វីរុស រលាក សួត ប្រភេទ ថ្មី នេះ ទេ បើ លោក អ្នក កាន់ ឬ បរិភោគ ប សុ បក្សី និង ស៊ុត ឬ ម្ហូបអាហារ ដែល ចម្អិន បាន ល្អ ត្រឹមត្រូវ ។
៤- ជៀសវាង ប៉ះពាល់ ជិតស្និទ្ធ ជាមួយ អ្នក មាន ជំងឺ ផ្លូវដង្ហើម ស្រួច ។
៥- អ្នក មាន រោគសញ្ញា ជំងឺ ផ្លូវដង្ហើម ស្រួច ត្រូវ ខ្ទប់មាត់ និង ច្រមុះ នៅពេល ក្អក ឬ កណ្តាស់ ដោយ កន្សែង ឬ ក្រមា ឬ ក្រដាស ។
៦- បុគ្គលិក សុខាភិបាល ដែល ផ្តល់ ការថែទាំ អ្នកជំងឺ ត្រូវ ប្រកាន់ខ្ជាប់ នូវ វិធានការ បង្ការ ការចម្លង រោគ ក្នុង គ្រឹះស្ថាន សុខាភិបាល ឱ្យបាន ហ្មត់ចត់ និង ត្រឹមត្រូវ ដើម្បី ជៀសវាង ការឆ្លង ជំងឺ នេះ មក បុគ្គល ខ្លួនឯង ៕