មានការនាំចូលសត្វជ្រូរូក មាន់ទាបន្តបន្ទាប់តាមច្រករបៀង ឯមន្ត្រីពេទ្យសត្វនិងនគរបាលប៉ុស្តីស្ទាក់បង្ក្រាបបាននៅខាងក្នុងភូមិសាស្ត្រ មានការឃុបឃឹតរបស់កងកម្លាំងការពារព្រំដែនជាមួយឈ្មួញអោយលួចនាំចូលសត្វជ្រូក មាន់ទា និងផលិតផលប្ហូបអាហារជាបន្តបន្ទាប់តាមច្រករបៀង នៃព្រំដែន

មានការនាំចូលសត្វជ្រូរូក មាន់ទាបន្តបន្ទាប់តាមច្រករបៀង ឯមន្ត្រីពេទ្យសត្វនិងនគរបាលប៉ុស្តីស្ទាក់បង្ក្រាបបាននៅខាងក្នុងភូមិសាស្ត្រ
មានការឃុបឃឹតរបស់កងកម្លាំងការពារព្រំដែនជាមួយឈ្មួញអោយលួចនាំចូលសត្វជ្រូក មាន់ទា និងផលិតផលប្ហូបអាហារជាបន្តបន្ទាប់តាមច្រករបៀង នៃព្រំដែន។
ឯមន្ត្រីជំនាញពេទ្យសត្វនិងនគរបាលប៉ុស្តីរដ្ឋបាលអាចឆ្មក់ស្ទាក់ទប់ស្កាត់ បង្ក្រាបបាននៅតែខាងក្នុងភូមិសាស្ត្រប៉ុណ្ណោះ ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី២២ ខែមករាថា៖ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានច្រកបៀងនៃព្រំដែនកម្ពុជា ថៃរាប់សិបកន្លែងដែលសង្ស័យថា មានការឃុបឃឹតគ្នារវាងកងកម្លាំងការពារព្រំដែន និងឈ្មួញក្នុងការប្រព្រឹត្តបទល្មើសលួចនាំចូលបក្សី ផលិតផលពីបក្សីនិងសត្វជ្រូ គោក្របីមួយចំនួនជាបន្តបន្ទាប់។
លោកបន្តថា នៅតាមច្រករបៀងទាំងនោះ ពុំមានមន្ត្រីជំនាញផលិតកម្មនិងព្យាបាលឬពេទ្យសត្វប្រចាំការ ឬក៏ទទួលកិច្ចសហការិកងកម្លាំងការពារព្រំដែនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសទាំងនោះក៏ទេដែរ ។
ហេតុនេះហើយបានជាបទល្មើសលើអនុវិស័យផលិតកម្មនិងបសុព្យាបាលចេះតែបន្តកើតមាននៅពេលថ្ងៃនិងពេលយប់។
ដូចករណីមួយកាលពីម៉ោង១០យប់យប់ថ្ងៃទី១៨ខែ មករា ឆ្នាំ២០២០ កន្លងមកក្រុមអន្តរាគមន័នៃមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានធ្វើការស្ទាក់ឃាត់ចាប់បានរថយន្តដឹកជ្រូកចំនួន០២គ្រឿង ផ្ទុកជ្រូករស់សរុប ៤២ក្បាល នៅលើផ្លូវជាតិលេខ៥៨ក្នុងភូមិសាស្ត្រឃុំអូរបីជាន់។
រថយន្ត២គ្រឿងនោះ ដែល១គ្រឿងម៉ាកកូរ៉េ ក្បាលពណ៌ខៀវ ចង្កូតឆ្វេង សេរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ 3A:0131 ផ្ទុកជ្រូករស់ចំនួន ១៦ក្បាល និងរថយន្ត១គ្រឿងទៀតម៉ាកនីសសាន់ ពណ៌ខ្មៅទ្រុងស ចង្កូតស្តាំ សេរីឆ្នាំ១៩៩៥ គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ២៦ក្បាល ។
ប្រតិបត្តិការនេះ ជាការទទួលខុសត្រូវក្នុងតួនាទី ភារកិចកិច្ច ពិសេសក៏ជាការអនុវត្តតាមការណែនាំរបស់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យបាល ក៏ដូចជាឯកឩត្តមអភិបាលខេត្តនិងប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងេសាទខេត្តផងដែរ ។
លោកហ៊ុយ ទូច និយាយបន្តថា៖ តាមការសាកសួរ គឺជ្រូរស់ទាំងនោះបានលួចនាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀងណងចាន់ភូមិជោគជ័យឃុំអូរបីជាន់(ដែលឈរជើងដោយកម្លាំងកងការពារព្រំដែន៥០៣ យោធភូមិភាគ៥)។ ឯសមត្ថកិច្ចជំនាញឆ្មក់ស្ទាក់ឃាត់ចាប់បានត្រង់ចំណុចជិតផ្សារអូរបីជាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឯណោះទេ ។
បន្ទាប់មកសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងខាងលើមកបង្ខាំងទុកនៅកន្លែងចត្តាឡីស័កនៃការិយាល័យ ស្ថិតក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរងចាំអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត ។
ទាក់ទិននឹងភាពមិនប្រក្រតីនៃបទល្មើសដែលនៅតែកើតមានឡើងតាមច្រករបៀង ហើយច្រករបៀងនៅតែបើកបែបនេះ មន្ត្រីអាជ្ញាធរដែនដីឃុំ ស្រុកបានប្រាប់នៅថ្ងទី២១ខែមករាថា ៖ គណៈ បញ្ជាការកងឯកភាពខេត្តនិងស្រុកក្រុង៥ជាប់ព្រំដែនកម្ពុជា ថៃតែងលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាព ក៏ដូចកិច្ចប្រជុុក្រុមប្រឹក្សាអំពីការអនុវត្តបទបញ្ជានិងអនុសាសន៍របស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបញ្ជាអោយទប់ស្កាត់ បង្ក្រាបបទល្មើសរត់ពន្ធ បទល្មើសសេដ្ឋកិច្ច បទល្មើសពេទ្យសត្វជាដើម ពិសេសគឺបិទច្រករបៀងទាំងអស់៕