ស្នងការខេត្ត គួរមានវិធានការផ្លូវច្បាប់បន្ត ចំពោះអ្នកបើកបររថយន្តវៀតណាមដឹកត្រី ដែលស្រវឹងជោគ បើកបុកផ្ទះប្រជាពលរដ្ឋ សំអាងលើសំណង!ធ្វើឲ្យច្បាប់បាត់បង់តម្លៃ!

កំពង់ឆ្នាំង:

តើការអនុវត្តច្បាប់ចរាចរណ៍ អ្នកបង្កបញ្ហាហើយ បញ្ចប់ ត្រឹមធ្វើការសម្របសម្រួលមែនឬទេ? ពលរដ្ឋសង្ឃឹមថាដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកអោយមានប្រសិទ្ធភាព ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី គួតែមានវិធានការផ្លូវច្បាប់តឹងរឹងបន្ត ចំពោះអ្នកបើកបរមានជាតិស្រវឹងរូបនេះនិងការទទួលខុសត្រូវរបស់ម្ចាស់រថយន្ត។

-ប៉ុន្មានថ្ងៃមុននេះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អ្នកបើកបរដែលមានជាតិស្រវឹង ដកហូតយកប័ណ្ណបើកបរ ចំណែកអ្នកប្រើប្រាស់គ្រឿងញៀន បញ្ឈប់ការបើកបងមួយជីវិត។

-មហាជនយល់ថាសមត្ថកិច្ចគួរតែអូសរថយន្តមកកាន់អធិការដ្ឋាន នាំខ្លួនអ្នកបើកបរ ត្រួតពិនិត្យលើប័ណ្ណបើកបរ ច្បាប់អាជីវកម្ម ពិនិត្យជាតិអាកុល និងសារធាតុគ្រឿងញៀន។

-ករណីម្សិលមិញនេះ អ្នកបើកបររថយន្តដែលជាជនជាតិវៀតណាម ម្នាក់ផឹកស្រវឹងជោគជាំបើករថយន្តដឹកត្រី ទៅបុកផ្ទះប្រជាពលរដ្ឋពីរល្វែង ដែលជាសំណាងមិនមានរបួសស្នាមអ្វីដល់ជីវិតមនុស្ស ដោយសារតែម្ចាស់ផ្ទះបិទទ្វាមិននៅ ។

-ប្រភពបង្ហើបថា រហូតដល់ពេលព្រលប់ ការសម្របសម្រួលម្ចាស់ផ្ទះទាំងពីរ ព្រមទទួលសំណង៦៥០០ ដុល្លារ ។

-ជនជាតិ វៀតណាមស្រវឹងជោគជាំ បើកបរបុករះផ្ទះប្រជាពលរដ្ឋខ្មែរ អស់២ល្វែង ចូលដល់ខាងក្នុង បំណងថយក្រោយបើករត់ខណះដែល អ្នកបើកបរ មានបក្សពួកមករំដោះយកយកទៅបាតើ

-ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីថ្ងៃទី២៤មករស២០២០នៅចំណុចដីថ្មីចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

-រថយន្តបង្កម៉ាកកូរ៉េពណ៍សពាក់ស្លាក់លេខ ភ្នំពេញ 3D8527 ជារបស់ឈ្មោះ ហុង ភេទប្រុស ជាម្ចាស់រថយន្ត ដោយឡែកអ្នកបើកបរជាជនជាតិវៀតណាមមិនត្រូវបានគេអោយស្គាល់ឈ្មោះឡើយ ត្រូវបានបក្សពួកយករំដោះចេញពីកន្លែងកើតហេតុទៅបាត់ ។

-ម្ចាស់ផ្ទះមានឈ្មោះ កែវ សុវណ្ណារី ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិសង្កាត់ខ្សាម និងម្នាក់ទៀតឈ្មោះ ញឹក គឹមហៀង ភេទស្រីរស់នៅក្នុងភូមិឃុំជាមួយគ្នា ។

-ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តនិងម្ចាស់ផ្ទះបានធ្វើការសម្រួលគ្នាដើម្បីបញ្ចប់រឿង នៅហ្នឹងកន្លែង៕ ដោយ សុក្ខារិន