តុលាការខេត្តកំពតចុះមកពិនិត្យទីតាំងទំនាស់ដីធ្លីមួយកន្លែងនៅភូមិចង្ហោនឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត

ខេត្តកំពត;នៅព្រឹកថ្ងៃទី 21 ខែ មករា ឆ្នាំ 2020 វេលាម៉ោង 8 និង 30 នាទីតុលា ការ ខេត្តកំពត បានអញ្ជើញចុះមកពិនិត្យ ទីតាំងដីទំនាស់ មួយកន្លែងឋិតនៅ ភូមិចង្ហោនឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ដឹកនាំដោយ លោក អាំង សុភា ចៅក្រមសាលាដំបូង ខេត្តកំពត ក្នុងការចុះពិនិត្យទីតាំងដីទំនាស់នេះ ហើយក៏មានការចូលរួម ពីមន្ត្រីជំនាញ ពាក់ព័ន្ធ នៅក្នុងខេត្តកំពតផងដែរ។
លោក អ៊ុក ចាន់ មន្ត្រីសូរិយោដី ខេត្តកំពត
បានមានប្រសាសន៍ថា លោកចុះមកនេះ
ដើម្បីពិនិត្យ ទីតាំងដីទំនាស់ រវាងលោក កែវ មន្នីហៅផុក និង លោក ឆាយផានី ដែលមានទីតាំង នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

លោក ឆាយឆាន់នី បានឲ្យដឹងថា លោក កែវ មន្នី ហៅ ផុក ចោទកាន់ថា រូបលោករំលោភយកដី របស់គាត់ ចំនួន ៥ហិតតា ស្ថិតនៅភូមិឃុំខាងលើនេះ។
លោក ឆាយ ផាន់នី បានឲ្យដឹងទៀតថា លោក អត់បានទៅ រំលោភយកដី របស់លោក កែវ មុនីហៅផុកនោះទេ ។
ព្រោះដីមួយកន្លែងនេះ លោកបាន កាន់ កាប់ អស់រយៈពេល ជាង 20 ឆ្នាំកន្លងមកហើយ លោក ឆាយ ផាន់នី បានបន្តទៀតថា ដីមួយកន្លែងនេះ លោក មានលិខិត ដឹងឮ ពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាដីមួយកន្លែងនេះ ជាដីរបស់គាត់ពិត ប្រាក ដមែន។
ប៉ុន្តែលោក កែវមុនី ហៅផុក បានចោទ ប្រកាន់ទៅលើ រូបលោកថា រំលោភយកដីរបស់គាត់ ថែមទាំងប្ដឹង រូបគាត់ ទៅតុលា ការ ខេត្តកំពតផង។
លោក អាំង សុភា ចៅក្រមសាលា ដំបូងខេត្តកំពត បានមាន ប្រសាសន៍ថា លោកចុះមកនេះ ដើម្បីពិនិត្យ ទីតាំងដីទំនាស់ រវាង លោក ឆាយ ផាន់នី និង លោកកែវមុនីហៅផុក។
លោក កែវ មុនី ហៅផុក បានប្រាប់អ្នក យកព័ត៌មាន យើងថា រូបលោកមានដីនៅទីនោះតាំងពីឆ្នាំ 1993 មកម្លេះ ហើយលោកក៏មាន ឯកសារ គ្រប់គ្រាន់ដែរ។