បង្រ្កាបសិប្បកម្មកែច្នៃឈើ ២កន្លែងដកហូតវត្ថុតាងរក្សាទុកបន្តនីតិវិធី

ខេត្តពោធិ៍សាត់៖ ឈើអាប្រភេទលេខ២ចំនួន២៦០សន្លឹកស្នើនិង១៧.៥០១ម៉ែត្រនិងក្បាលម៉ាស៊ីនត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាននេះគេនៅមិនទាន់ដឹងថាមានចំណាត់ការផ្លូវច្បាប់យ៉ាងណានៅឡើយនោះទេចំពោះម្ចាស់ទីតាំងខាងលើនេះ ។
ប៉ុន្តែកិច្ចប្រត្តិបត្តការបង្ក្រាបខាងលើនដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសហការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាកាដ្ឋានខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង និងចំរុះស្រុកវាលវែង ចុះបង្រ្កាបទីតាំងកៃច្នៃឈើដែលគ្មានលិខិតអនុញាត ចំនួន២កន្លែង ដកហូតវត្ថុតាង(ឈើ និងម៉ាស៊ីនច្រៀក)យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០កន្លងទៅ ដែលស្ថិតនៅក្នុងភូមិ ក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលបានចុះប្រត្តិបត្តិការខាងលើបង្ហើបអោយដឹងថា ជាលទ្ធផលដមត្ថកិច្ចបានដកហូតវត្ថុតាងឈើចំរុះប្រភេទ(លេខ២)ចំនួន ២៦០សន្លឹក ស្មើនឹងចំនួន ១៧,៥០១ម៉ែត្រតីគុណ និងក្បាលម៉ាស៊ីនច្រៀកឈើចំនួន ២គ្រឿងផងដែរ ។
វត្ថុតាងដែលរិបអូសបានខាងលើនេះសមត្ថកិច្ចធ្វើការដកហូតនិង ដឹកជញ្ជូនយកមករក្សាទុកជាបណ្ណោះអាសន្ន នៅទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរងចាំបន្តនីតិវិធី ៕ ដោយ សុក្ខារិន