ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិ​កា ឆ្នាំ២០១៩ សាកលវិទ្យា​ល័​យ​បៀលប្រាយ សាខាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១០ ទី១១ ទី១២ និង​ទី១​៣​ បរិញ្ញាបត្រ ជំនាន់ទី៩ ទី និងទី១១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤ ទី៥ និងទី៦ ចំនួន១៨៤៩ នារី៨៣២នាក់ ។

ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៉ិន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អមដំណើរដោ​យ​ឯកឧត្តមអភិបាលរងខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង រួមទាំង នាយកភូមិភាគនិរតី នាយកសាខា បុគ្គលិ​ក​ សាស្រ្តាចារ្យ លោក លោកស្រី កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីប្រធាន-អនុប្រធានមន្ទីរ វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និ​ស្សិ​តជ័យលាភី អាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសថា មកដល់ពេលនេះរាជដ្ឋាភិបាលគ្រប់អាណត្តិបានកំណត់រួចហើយថា ការកសាងធនធានបនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធានាអោយបានដំណើរការសេដ្ឋកិច្ចមួយដែលប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយបណ្តើរៗ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ  ។

លោកបានបន្តថា ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដោយលើកកំពស់ចំណេះ ដឹជំនាញវិជ្ជាជីវៈ សមត្ថភាព   ការច្នៃប្រឌិត វានុវត្តន៍ គុណធម៌ សីលធម៌ មនសិការ ស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ ។

សូមរំលឹកថា ការបណ្តុះបណ្តាល គឺជាការវិនិយោគដែលប្រើប្រាស់ថវិកា និង ពេលវេលាដ៏ច្រើន ប៉ុន្តែ លទ្ធផលដែលទទួលបានលក្ខ​ណៈ​អរូបិយ ហើយវាជាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ទភាពការងារ  ក្នុងគោលដៅ ធានាជោគជ័យ និងការ​អភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅក្នុងប្រទេសមួយដែលកំពុងឈានទៅរក សាកលភាវូបនីកម្មផងនោះ ។