ពីធីបើកវេទិកាអាហារូបត្ថម្ភកុមារសកលប្រចាំឆ្នាំលើកទី២១ ត្រូវបានប្រារព្ធធ្វើឡើងលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប ៖ ពិធីបើកវេទិកាអាហារូបត្ថម្ភកុមារសកលប្រចាំឆ្នាំលើកទី២១ ត្រូវបានប្រារព្ធធ្វើឡើ​ង​លើកដំបូងនៅព្រះរាជា​ណា​ច​ក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅ សណ្ឋាគារ អប្ស​​រា ផាលែស និងរីសត ក្រោមការកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Global Ch​il​d Nutrition Foundation (GCNF) និង World Food Programme Centre of Excellence ag​a​inst Hunger (WFP CoE) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្រ្តីអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសចំនួន៦០ និងអ្នកចូលរួមចំនួន៣៨០ នាក់ ។

ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​​​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រ​កម្ពុជា  ។

វេទិកាសកលនេះ នឹងចែករំលែកអំពីបទពិសោធន៍ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមានុវត្តនៃកម្មវិធីផ្តល់អាហារនៅសាលារៀន ។ ការប្រារព្ធវេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាពដែលប្រទេ​ស​នី​មួយៗផ្ដោតការយកចិត្តទុកដាក់លើបទពិសោធន៍នៃ​កា​រ​អនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការបង្កើនភាពជាម្ចាស់នៃប្រ​ទេស​លើ​ហិ​រ​ញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គមប្រកបដោយគោលនយោបាយស៊ីជម្រៅ ប​រិយាបន្ន និងនិរន្តរភាព ។

សបញ្ជាក់ផងដែរថា វេទិកាសកលដែលកំពុងប្រារព្ធឡើងនាពេលនេះ គឺជាវេទិកាប្រចាំឆ្នាំដែលធំជាងគេបំផុតស្តីពី ការផ្ដល់អា​ហា​រ​នៅសាលារៀននៅលើពិភពលោក ។ កម្មវិធីផ្តល់អាហារនៅសាលារៀន ជាអាទិភាពដ៏ចម្បង ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្ត អប់រំ ២០១៩-២០២៣ និងក្នុងគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម និងជាមូលដ្ឋាននៃការ កសាងមូលធនមនុស្សនៃ​ព្រះ​រាជាណាចក្រកម្ពុជា  ៕