អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយមាស ខេត្តកំពត បានចុះសួរសុខទុក្ខ លោក អេង អ៊ីវ អតីតមេឃុំស្តេចគង់ខាងលិចដែលកំពុងតែមានជំងឺ

ខេត្តកំពត ៖ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាលនៃគណអភិ បា​​​​​​​​​​ល​​ស្រុក  និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស ខេត្តកំពត សមាជិការក្រុមប្រឹក្សាស្រុក លោ​​ក ឡោ សុខន អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរ  លោក  ជុំ សារឿន នាយករដ្ឋ​បា​ល​​ស្រុកបន្ទាយមាស ,លោក មាស តុ ប្រធានការិយាល័យភូមិបាលស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក​ម្ពុ​ជាស្រុកបន្ទាយមាស និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស លោកមេឃុំ សមាជិក សមាជិកា ក្រុ​ម​​​​​ប្រឹក្សាឃុំស្តេចគង់ខាងលិចបានចុះសួរសុខទុក្ខ  លោក អេង អ៊ីវ អតីតមេឃុំស្តេចគង់ខាងលិចដែលកំពុងតែមានជំងឺ ។

ក្នុងឱកាសនេះលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក បានសំណេះសំណាលសួរសុខទុក្ខ លោក អេង អ៊ីវ   អតីតមេ​​​ឃុំស្តេចគង់ខាងលិច ។

ភ្ជាប់ជាមួយនឹងការសួរសុខទុក្ខ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ៖ អង្ករ ៥០គីឡូក្រាម ,ទឹកដោះ​គោ​ឆៅ​ ២ឡូ,ទឹកត្រចៀកកាំ ១យួរ និង ថវិកាចំនួន ៥០០,០០០៛ ក្នុងនោះ ( ថវិកា អនុសាខា ១០០,០០០៛,ក្រុមប្រឹក្សាស្រុក ១៤​០,០​០​០​៛​, លោកអភិបាលស្រុក ១០០,០០០៛, លោក ជុំសារឿន នាយករដ្ឋបាលសាលាស្រុក  ៦០,០០០៛ និងលោក មាស តុ ១០០,០០០៛)  ។

ថ្វីត្បិតតែសំភារៈ និង ថវិកាបន្តិចបន្តួច ប៉ុន្តែស្តែងអោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំ ដែលជានិច្ចកាលតែងតែគិតគូរដល់ មន្រ្តីក្រោមឱវាទជានិច្ច  ៕