គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ បានបុករថយន្តស្ទួចដែលចតអែមចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ បានបុករថយន្តស្ទួចដែលចតអែមចិញ្ចើមផ្លូវ ប​ណ្ដា​ល​​​​​ឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរផ្សេងៗរងរបួស ។

 ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២​០១​៩​​​ ​ក្បែរអតីតលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស្ទួចធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំ​ពេ​​​​ញ 5A-1459 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុក៏បានអែមរថយ​ន្ត​ច​​តលើចិញ្ចើមផ្លូវ រួចដើរទៅហូបបាយដោយមិនបានដាក់ផ្លាកសញ្ញា ។ បន្ទាប់ក្រោយមកក៏មានរថយន្តកុងតឺន័រ ពណ៌ខៀវ ពា​ក់​​​​​ស្លាកលេខភ្នំពេញ 3E-7970 បានបើកបរមកពីក្រោយ ដោយសង្ស័យតែអ្នកបើកបរងងុយដេក ក៏ជ្រុលចង្កូតមកបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យក្បាលរថយន្តកុងតឺន័រផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ  ។ ចំណែករថយន្តស្ទួច ត្រូវ​ខូ​ច​ខា​​​​តបន្តិចបន្តួច ដោយសារកាងរថយន្តដែកក្រាស់  ។

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ  មិនមានអ្នកណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗភាគីទាំងសងខាងក៏បានសម្រប​សម្រួលគ្នាដែរ តែដោយសារភាគីទាំងពីរ ជជែករកតែត្រូវរៀងៗខ្លួនទើបដោះស្រាយមិនចេញ ។ ក្រោយមកសមត្ថកិច្ចមូល​ដ្ឋា​​​នបានចុះទៅដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ   ៕