ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងយូគីដ៏ធំមួយកន្លែង នៅក្រុងបានលុង ខេត្តរតនគិរី ដែលមន្ត្រីអាជ្ញាធរមូលដ្ឋានគ្មានវិធានការ ក្នុងការរក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច

ខេត្តរតនគីរី ៖ ទីតាំងល្បែងបញ្ជល់មាន់អាប៉ោងយូគីមួយកន្លែង ​នៅក្នុងចំការកៅស៊ូរបស់លោ​កពៅ សៀក ស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគិរី ។

ប្រ​ភ​ពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀននោះបានឲ្យដឹងថា ជារៀងរា​ល់​ថ្ងៃគេឃើញមានម៉ូតូ រថយន្តស៊េរីទំនើបៗ ដឹកមាន់ជល់ចូលទៅក្នុងចំការកៅស៊ូ ដើម្បីណា​ត់គ្នាបញ្ជល់ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ ចាក់ទឹកលុយរាប់ពាន់ដុល្លារស្រែកហ៊ោ​កញ្ច្រៀវពេញក្នុងចំការ  ហើយគាត់បន្តទៀតថា ម្ចាស់សង្វៀននេះពីមុនគាត់ជាអ្នកមា​ន​​អំណាចម្នាក់ក្នុងខេត្តរតនគិរី តែឥឡូវអស់អំណាចហើយ ព្រោះដល់អាយុត្រូវចូលនិវត្តន៍ តែ​​​​គាត់មិនបានបង្ហាញប្រាប់ឈ្មោះនោះទេ ។

ដូច្នេះហើយបានជាសង្វៀននេះ បើកលេងបានយ៉ាងរលូនដោយសារតែមានការយោគយ​ល់​ពីអាជ្ញាធរថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត ហើយមានមេការម្នាក់ចាំមើលខុសត្រូវនៅកន្លែ​ង​សង្វៀននោះឈ្មោះលោក( ជាងតន )។

ប្រជា​ពលរដ្ឋបានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តរតនគិរី​ សូមចា​ត់​​វិធានការបង្ក្រាប និងទប់ស្កាត់ផងល្បែងស៊ីសងនេះផង ដែលល្បែងស៊ីសង បង្កឲ្យមានហិ​ង្សាក្នុងគ្រួសារ ចោរ ឆក់ លួច ប្លន់ និងបង្កឲ្យមាន គ្រឿងញៀនជាដើម ដែលធ្វើនាំឲ្យបាត់បង់នូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ។

ជាពិសេស លោក ហ៊ួត បូរី អធិការនគរបាលក្រុងបានលុង និង លោកហៃ សុវណ្ណា​រ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទដែលជាតួនាទីរបស់លោកជាអ្នកទទួលខុសត្រូវ និងរក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមជាតិ  ។