ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលស្រូវដែលរងផលប៉ះពាល់ខ្វះទឹកចំនួន ២ឃុំនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោ​​​ក​​លៀង ជុំសុបិន្តនាយករងរដ្ឋបាលខេត្ត លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត លោកយ៉ង់ សៅវុទ្ធីអភិបាលស្រុក តំណាងមន្ទីរកសិកម្មខេត្តអាជ្ញាឃុំភូមិបានចុះពិនិត្យមើលស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតា នៅ​ឃុំ​អ​ណ្តូងស្នាយ និង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក ដោក ប៊ុនថុន បានបញ្ជាក់អោយដឹងថាៈស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតាមន្ទីរធនធានទឹកបានដាក់ម៉ាស៊ីនបូមជួយសង្រ្គោះបន្ទាន់បានចំនួន៥៥ហិកតាហើយមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសល់​១៥​​​​​៦​ហិកតាទៀតលោកបានសន្យាថារយះពេល៥ថ្ងៃទៀតនិងជួយសង្គ្រោះអោយបានមួយរយភាគរយ ។

លោ​​​ក​បានអំពាវនាវអោយម្ចាស់ស្រែទាំងអស់សូមចូលរួមសហការជាមួយក្រុមការងាររបស់មន្ទីរធនធានទឹកដើម្បីផ្តល់ព័ត៌មាន​ជួ​​យ​សង្រ្គោះបានទាន់ពេលវេលា ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយមន្ទីរធនធានទឹក មន្ទីរកសិកម្ម និង អាជ្ញាធរដែនដីត្រូវសហការគ្នាបន្តរកប្រភពទឹ​ក​​ជួយសង្គ្រោះផ្ទៃដីស្រូវខ្វះទឹកដែលនៅសល់ជូនប្រជាពលរដ្ឌអោយទាន់ពេលវេលា    ៕