ទីបំផុតឃាតករសម្លាប់នារីរោងចក្រនៅខេត្តស្វាយរៀង លោតទឹកសម្លាប់ខ្លួនតាមក្រោយ ខណះដែលធ្វើសកម្មភាពរួច

ខេត្តស្វាយរៀង ៖ ទីបំផុតឈាមស្រែក ស្បែកហៅឃាតករដែលសម្លាប់នារីកម្មកររោងចក្រកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២​០១៩​ម្សិល​មិ​​​ញ​នេះ​ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានរកឃើញឃាតករដ៏កំណាចនេះហើយបន្ទាប់ពីធ្វើ សកម្មភាពសម្លាប់ស្ត្រី​រ​​​​​​ងគ្រោះរួច ទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយដែរ ។

ករណីរកឃើញសាកសពឃាតករនេះ ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចប្រទះឃើញនៅនៅចំណុចបឹងមួយកន្លែងខាងកើ​តរោ​ង​​​​ចក្រធីវ៉ាយ ស្ថិតក្នុងភូមិដើមពោធិ៍  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅវេលាម៉ោង១១ៈ៣០នាទីថ្ងៃទី២៣ ខែ​វិ​ច្ឆិ​កា ឆ្នាំ២០១៩  ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសដែលជាឃាតករដែលសម្លាប់ស្ត្រីរងគ្រោះកាលពីម្សិលមិញនេះ បានលោតទឹក​សម្លាប់ខ្លួន ហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ ។ បុរសជាជនសង្ស័យមានឈ្មោះនាង ក្រឹមអាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំ​កំ​ពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះនៅចំណុច រោចក្រធីវ៉ាយផលិតអំពូលភ្លើងស្ថិតនៅក្នុងភូមិ ដើ​ម​ពោធិ៍  ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឃាតកម្មសម្លាប់នារីរោងចក្រ ដោយយកកូនកាំបិតចិតប​ន្លែ​​​ទៅធ្វើ សកម្មភាព អារក និង ចាក់ទៅលើនារីរងគ្រោះបណ្ដាលឲ្យរងរបួសចំនួន ១៤កន្លែងរហូតដល់ស្លាប់នៅកន្លែងកើត ហេ​តុ​​​តែម្ដង  ។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតករសម្លាប់នារីរងគ្រោះហើយ គឺ ​ជនសង្ស័យជាសង្សារនារីរងគ្រោះ  ។

នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះគ្រួសារខាងស្រីមិនឲ្យព្រមឲ្យរៀបការ    ៕