ផ្លូវក្រវ៉ាត់ឆ្នេរសមុទ្រត្រូវបានគេធ្វើរបងបិទ ប្រជាពលរដ្ឋមានតែចុះដើរក្នុងសមុទ្រវិញ

ខេត្តកែប ៖ ផ្លូវក្រវ៉ាត់តាមឆ្នេរសមុទ្រខេត្តកែបមិនទាន់ធ្វើហើយរួចរាល់ផងត្រូវបានអ្នករស់នៅក្រុងភ្នំពេញធ្វើរបងរាយបន្លាលួ​ស​បិ​តផ្លូវក្រវ៉ាត់ឆ្នេរសមុទ្រនេះជិតតែម្ដងមិនអាចអោយពលរដ្ឋណាម្នាក់ដើរឆ្លងកាត់ដូចពេលមុនបានទេបើចង់ដើរឆ្លងកាត់មាន​តែចុះដើរក្នុងទឹកសមុទ្រ ឬកាត់ខ្សាច់ឆ្នេរអង្គោលវិញទើបឆ្លងទៅរួច ។ នៅចំណុចលើកំណាត់ផ្លូវក្រវ៉ាត់ឆ្នេរសមុទ្រនោះដដែ​ល​ ក៍មានសាងសង់ជញ្ជាំងបេតុងឆ្លងកាត់ផ្លូវទុកតែទំហំផ្លូវចេញចូលមុខក្រោយតែប៉ុណ្ណោះ ។

តែបើតាមការអោយដឹង ពីពលរដ្ឋនៅភូមិអង្គោល និយាយថាម្ចាស់ អ្នកធ្វើជញ្ចាំងហ៊ុមព័ទ្ធដីនេះ គេមានគម្រោង បិតផ្លូវដែរហើយ​ ។ ពលរដ្ឋនៅភូមិអង្គោល និយាយថាដីនៅជាប់ឆ្នេរសមុទ្រ អង្គោលនេះសុទ្ធ តែដីអ្នករស់នៅភ្នំពេញ ហើយអ្វីដែល គេបានមើល​ឃើញនោះ សុទ្ធតែដីអ្នកមានអំណាចធំៗ ទើបធ្វើអោយគម្រោងសាង សង់ផ្លូវ ក្រវ៉ាត់ឆ្នេរសមុទ្រនេះ រាំងស្ទះទៅមុខមិនរួច ដោ​យសាតែប៉ះពាល់ដីតាមបណ្ដោយឆ្នេរសុទ្ធតែអ្នកធ្វើការ ។

លោក ម៊ី ជី មេឃុំអង្គោល និយាយប្រាប់អ្នកយកពត៏មានយើងថា ផ្លូវក្រវ៉ាត់តាមបណ្ដោយ ឆ្នេរសមុទ្រអង្គោលនេះពិតជាត្រូវគេ បិ​ទ​មែនហើយ អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់ បានទៀតទេបើចង់ឆ្លងត្រូវតែដើរ ចុះទៅក្នុងសមុទ្រ ។

លោក មុី ជី មេឃុំ អង្គោល បន្តថារឿងគេបិទផ្លូវ នៅមាត់សមុទ្រ មួយនេះជារឿងចាំបាច់បំផុត ហើយអាជ្ញាធរ បានរាយការណ៍ទៅ​ថ្នក់លើអស់ហើយ ។ លោកមេឃុំ និយាយទៀតថា ប្រហែលលោកជាមេឃុំ មិនហានទៅជិតគេទេ ខ្លាចគេស្ដីបន្ទោសថែមទៀត ទុ​ក​អោយថ្នាក់លើជាអ្មកដោះស្រាយចុះ ។ លោកមុីជី អះអាងថា ផ្លូវក្រវ៉ាតជាប់ឆ្នេរសមុទ្រនេះ មានគម្រោងធ្វើ ដល់ច្រកទ្វារអន្តរ​ជា​តិ​​ព្រែកចាក ឯណោះបើគិតទៅសល់តែ៦គីឡូម៉ែត្រទៀតទើបដល់ច្រកទ្វារអន្តរជាតិព្រែកចាក ៕

សូមបញ្ជាក់ផងដែរថា អ្នកដែលធ្វើរបងព័ទ្ធភូមិយកដី ដ៏សែនធំនេះ មានមុខងារជាមន្ត្រីជាន់ខ្ពស់នៅ ក្រសួងសាធារណៈការ ទើ​ប​​​​​​​មា​នអំណាចហ៊ានធ្វើបែបនេះ ហើយអាជ្ញាធរខេត្តមិនហ៊ានរំខានទាល់តែសោះ ។ មានបន្ត