បញ្ជាការដ្ឋានបញ្ជូនសារ បានទទួលការយកចិត្តទុកដាក់ពីមេបញ្ជាការកងទ័ពជើងគោក

ខេត្តកណ្តាល ៖ ស៊ីម៉ង់តិ៍១០តោន និងសម្ភារៈការិយាល័យមួយចំនួន ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានបញ្ជូ​ន​​​សារកងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារនាំមកប្រគល់ជូនអង្គភាពនេះ នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ទោ ប៊ូវ វណ្ណរក្ស នាយរងសេនាធិការ នាយការិយល័យបញ្ជូនសារកងទ័ពជើងគោកបានគោរពថ្លែងអំណគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេស ឯកឧត្តមឧត្តម​សេ​នី​​យ៍ឯ​ក​​​​ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខ និងកិច្ចការងាររបស់អង្គភាពបញ្ជូនសារ ដោយបានឧបត្ថម្ភសម្ភារៈសំណង់​ដែ​លអា​ចអោយអង្គភាពបន្តកសាងសមិទ្ធនានាបន្តទៀត។ រីឯសម្ភារការិយាល័យទាំងនេះបានជួយសម្រួលដល់កិច្ចការ​ងា​​ររដ្ឋបាលប្រចាំថ្ងៃក្នុងអង្គភាពទាំងមូលផងដែរ ។

លោកបានបន្តថា យោធិនទាំងអស់នឹងខិតខំយកចិត្តទុកដាក់ ថែទាំ ប្រើប្រាស់សម្ភារទាំងនេះឲ្យបានល្អ ដើម្បីឆ្លើយតបទៅនឹ​ង​​​​​​​ទឹក​ចិត្តដ៏ថ្លៃថ្លារបស់លោកទាំងពីរ ។

លោកបានបញ្ជាក់ថា អង្គភាពបញ្ជូនសារបានត្រៀមខ្លួន និងប្តេជ្ញាអនុវត្តរាល់បទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំអោយបាន​ ១០​០​%​​​ ដើម្បីការពារជាតិ ការពារបូរណៈភាពទឹកដី ការពាររដ្ឋធម្មនុញ និងការពាដាច់ខាតមិនអោយមានបដិវត្តព័ណ៌ដែលក្រុមប្រ​ឆាំ​ងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ  ។

សូមរំលឹកថា នេះជាលើកទី២ហើយដែលអង្គភាពបញ្ជូនសារ បានទទួលអំណោយជាសម្ភារការិយាល័យក្នុងការបម្រើអោយកិច្ចការ​ងា​​​ររដ្ឋបាល និងកាងារផ្សេងៗក្នុងអង្គភាពនេះ  ៕