សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន៣ ករណីទៀតហើយ ដល់ប្រជាពលរដ្ឋដែលមកពីខេត្ត៣ផ្សេងៗគ្នា

សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន៣ ករណីទៀតហើយ ដល់ប្រជាពលរដ្ឋដែលមកពីខេត្ត៣ផ្សេងគ្នាតាម​រ​យៈ​ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារ​ប​​ស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី។

១-បងស្រី ឆេ ពិដោរ អាយុ៣៦ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុក រស់នៅភូមិក្បាលកោះ ឃុំក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តប​ន្ទា​យមានជ័យ មានករណីជំងឺបេះដូងរីក ។

២-ក្មួយប្រុស តាំង លីហួត អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីជំងឺបេះដូងប្រហោង ។

៣-ក្មួយប្រុស ចាន់ណា ឌីណេត អាយុ៥ឆ្នាំ រស់នៅភូមិតាប៉ាវ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីជំងឺបេះដូងប្រហោង។

ប្រជាពលរដ្ឋបានទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងលោក ហ៊ុន ម៉ាណែត និ​ង​លោកស្រី ពេជ ចន្ទមុន្នី ។

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តែងតែបានផ្ដល់នូវស្នាមញ​ញឹ​ម និងក្តីសង្ឃឹមថ្មីតាមរយៈការពិនិត្យ និងការព្យាបាលឥតគិតថ្លៃ ដែលគិតមកដល់ពេលនេះសមាគមបានព្យាបាលជូនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ និងបានបញ្ជូនមកព្យាបាលបន្តចំនួនជាង៦ពាន់នាក់  ៕