រាជធានីភ្នំពេញ !!! ឡានបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យក្រឡាប់សង្កត់លើក្មេងម្នាក់ស្លាប់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ 

ភ្នំពេញ ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តក្រឡុកស៊ីម៉ងត៍ ១គ្រឿងបើកបរជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្រ​ឡា​​​​​ប់ឆាបឆេះ និងសង្កត់លើក្មេងស្រីស្លាប់ម្នាក់យ៉ាងអាណោចអធ័ម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវ​ប៉េ​តុ​ង​៥០​ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក HINO ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 បើកបរដោយឈ្មោះ ភ្លូ ឆាង ភេទប្រុស អាយុ ២០ឆ្នាំ មុ​ខ​រ​ប​រ​​​បើក​បររថយន្ដ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះឈ្មោះ បង វុត្ថា ភេទប្រុ​ស​ អាយុ ៣២ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិឃុំកើតហេតុ(ពុំមានរងរបួស) ។ ក្មេងស្រីរងគ្រោះជាកូនម្ចាស់ផ្ទះឈ្មោះ វង សុនិតា ភេ​ទ​ស្រី អាយុ ៤ឆ្នាំ ។ មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាស្តាំរថយន្ត ដែលនៅពីមុខមិនផុត ក៏ជាន់ហ្វ្រាំងបណ្តាលឲ្យក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និង កិនក្មេងស្រីម្នា​ក់​តែម្តង ។ ករណីនេះត្រូវបានរថយន្តពន្លត់អគ្គីភ័យ ពន្លត់ឲ្យរលត់ទៅវិញនៅម៉ោង ២និង០០នាទីរសៀល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ យកមកសួរនាំ ចំណែកវត្ថុតាង ត្រូវបានស្ទូចទៅរក្សាទុក នៅការិ​យា​ល័​យ​ចរាចរណ៍នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី  រីឯសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅ​​​ធ្វើបុណ្យតាមប្រពៃណី ៕