លោកខាន់ អ៊ីង មន្រ្តីយោធាក្នុងអង្គភាព៩១១ បានយករថយន្ដ ខេមរភូមិន្ទ ទៅដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រោយពីមានការបែកធ្លាយរឿងមន្រ្តីយោធា បម្រើការងារក្នុងអង្គភាព៩១១ បានយករថយន្ត ខេមរភូមិន្ទ (ខ.​ម)​ ០២ ពណ៌ត្រេអ៊ី ពាក់ស្លាក់ ២-៤០ ១៩ ទៅរកស៊ីដឹកបទល្មើសឈើខុសច្បាប់ចេញពីខេត្តព្រះវិហារ ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប រាល់ថ្ងៃបែបនេះ តើមេគ្រប់គ្រងនៅក្នុងអង្គភាពកងទ័ព ឆ័ត្រយោង៩១១ជាអ្នកអនុញ្ញាតអោយកូនចៅយករថយន្តខេមរភូមិន្ទ (ខ .ម) ទៅរកស៊ីដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ឬយ៉ាងណា ? ហើយរថយន្ត ខេមរភូមិន្ទ(ខ.ម) ០២ ដែលពាក់ស្លា​ក​​លេខ ២-៤០ ១៩ មួយគ្រឿងជារបស់អង្គភាព ឬរបស់បុគ្គល ឈ្មោះ ខាន់ អ៊ីង ផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និងរង់ចាំមើលថាមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ច មន្រ្តីពាក់ព័ន្ធស្រុកខេត្ត ជាពិសេសឯកឧត្ដមប្រា​ក់ សុវណ្ណអភិបាល នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត មានវិធានការយ៉ាងណាចំពោះមន្រ្តីយោធា ឈ្មោះ​ ខាន់ អ៊ីង ដែលបម្រើការក្នុងជួរអង្គភាពកងទ័ពឆ័ត្រយោងលេខ ៩១១ ហ៊ានយករថយន្តខេមរភូមិន្ទ (ខ.ម) ទៅរកស៊ីបទល្មើ​ស​ឈើខុសច្បាប់ ដោយផ្ទុយអនុសាសន៍ និងបទបញ្ជារបស់សម្ដេច ក្រឡាហោម សខេង ។

សម្ដេចក្រឡាហោម ស ខេង តែងតែផ្ដាំផ្ញើរទៅមន្រ្តីគ្រប់ជាន់ថ្នាក់ មិនត្រូវយកខ្លួនបៀត និងបទល្មើសផ្សេងៗជាពិសេស​យក​ស្ថា​ប័​ន​ និងឈ្មោះអង្គភាព ទៅពាក់ព័ន្ធរកស៊ីដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ឡើយ ៕