បទល្មេីសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំង ត្រូវបានគេចាត់ទុកថាជាដំបៅមហារីក ខណៈខាងមន្ត្រីជំនាញជលផល គ្មានវិធានការបង្ក្រាប

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ខអ្នករកស៊ីដាក់មង ចងសន្ទូចបានធ្វេីការរិះគន់ចំៗ ទៅលើលោក ចិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុ​ក្ខា​ប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង  និងលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែរអសមត្ថភាព ក្នុងការចុះ​ទប់ស្កាត់បទល្មេីសនេសាទខុសច្បាប់ ក្នុងទឹកដីរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន បង្កឲ្យបាត់បង់នូវមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរនៅរយះពេលចុងក្រោយនេះផងដែរ ។

នេះបេីតាមការលេីកឡើងរបស់ប្រជានេសាទ ជាលក្ខណៈគ្រួសារមួយចំនួនបាននិយាយ ស្រដៀងគ្នាថា ឆ្នាំណាក៏ដូចឆ្នាំណា ការនេ​សា​​ទរបស់ពួកគាត់ មិនសូវបានទទួលផលច្រេីននោះទេ ដោយសារតែមានក្រុមជនល្មេីសបានប្រេីប្រាស់ ឧបករណ៍នេសាទខុសច្បា​​​​ប់ក្នុងនោះរួមមាន ៖ របាំងស្បៃមុងដែលមានប្រវែងរាប់រយម៉ែត្រ និង របាំងណរ៉ាវ ធ្វេីពីសាច់អួនក្រឡាញឹក ដែលមានប្រវែង​ចា​​ប់ពី៥០០ម៉ែត្រ ទៅ១០០០ម៉ែត្រ ដាច់កន្ទុយភ្នែក ដែលគេប្រេីប្រាស់គ្រប់រដូវកាល និងរដូវប្រាំងខាងមុខនេះ គេក៏អ​ង្កេ​ត​ឃេី​ញ​ថា ក្រុមជនល្មេីសមួយចំនួនកំពុងដេីរកាប់ប្រមូលព្រៃឈើ ពីព្រៃរនាមដែលជាតំបន់ជម្រកត្រីពង មកធ្វេីជាសម្រាស់ ដេីម្បីប្រ​មូ​លផ្តុំហ្វូងត្រី នារដូវខែប្រាំង បទល្មេីសនេះដែរមិនត្រឹមតែបំផ្លាញហ្វូងត្រីឱ្យឆាប់រលាយហិនហោចក្នុងនោះព្រៃឈើលិចទឹក ដែលជា​ជម្រកត្រីពងកូនរលាយអស់ថែមទាំងធ្វេី អោយមានការគោករ៉ក បឹងបួរទៀតផង។

តំបន់ដែរត្រូវបានក្រុមជនល្មេីសកំពុងប្រេីប្រាស់ឧបករណ៍ល្មេីសច្បាប់នេះដែរកំពុងកេីតមាននៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ជាប់បឹងទន្លេសាបនោះរួមមានស្រុកបរិបូរណ៍ នៅចំណុច កំពុងអួរ ភូមិសេះស្លាប់ ភូមិកំពុងព្រះ និងចំណុចជ្រួយ​ស្លែង ក្នុងឃុំឆ្នុកទ្រូ មិនតិចជាង រាប់រយរបាំងនោះទេ។

រឺឯក្នុ​ងស្រុកកំពង់លែងវិញក៏មិនខុសពីស្រុកបរិបូរណ៍ដែរច្រេីងជាងទ្វេរដង ក្នុងនោះមាន ដូចជានៅចំណុចទន្លេរវាលភក់ ចំណុ​ចក្រឡោង ចំណុចព្រែខ្នង ចំណុចក្បាលអូរ ដូនតី ផ្លូវទូក អណ្លុងកញ្ចុះនិងចំណុចវត្តខ្នងឈេីទាល ពោពេញទៅដោយបទល្មេីសស្បៃ​មុង និងមាន ប្រវែងរាប់រយម៉ែត្រឯណ្ណោះនិងស្រុកចំនួន២ទៀតដូចជាស្រុកជលគីរីនិងស្រុកកំពង់ត្រឡាច ក៏មិនចាញ់គ្នាដែ​រ ​។

ពសក់ពន្ធ័និងករណីខាងលើនេះគេសង្ស័យថាមានការបេីកភ្លេីងខៀវ ពីសំណាក់ខាងមន្ត្រីជំនាញជលផល ដែរ មាន លោក និន ហ៊ុន និងលោក លីឡាទេីបកេីតមានបទល្មេីសនេសាទច្រេីនបែបនេះ ផ្ទុយខុសនឹងអ្វីដែរលោក លី ឡា ធ្លាប់និយាយថាគ្មាន​បទ​ល្មេី​ស​សូមតែបន្តិច បេីទួសបីធ្លាប់មានការ រាយការណ៍អំពីទីតាំងបទល្មេីសទាំងនេះក៏ដោយតែខាងជំនាញនៅតែធ្វេីមិនដឹង ។

ដែលមហាជនលេីកឡេីងថាបេីអោយខាងមន្ត្រីជំនាញ ទាំងនោះចុះបង្ក្រាបមិចកេីតបេីត្រូវដងត្រូវផ្លែគ្នាអស់ហេីយនោះ ធ្វេីតែរ​បា​យការណ៍ថាចាបៗអស់កុហកថ្នាក់លេីទៅរួចខ្លួនហេីយ ចង់ផ្សាយអីផ្សាយទៅមិនឈឺក្បាលនោះទេ ។

ភាពទន់ខ្សោយរបស់ខាងមន្ត្រីជំនាញទាំង២នាក់ខាងលេី ដែរមានលោក លី ឡា ជានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងនិងលោក និ​ន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានធ្វេីអោយបទល្មេីសនេសាទក្នុងខេត្តមួយនេះប្រែខ្លាចទៅជាដំបៅ ជំងឺមហារីក ដែរមិនអាចព្យាបាលបាន បាត់ទៅហេីយប្រសិនបេី ថ្នាក់នៅតែបណ្តែតបណ្តោយ និងមិនមានវិធានការណាមួយទៅលេីលោក លី ឡា និង​​​លោក និន ហ៊ុន ទៀតនោះ ។

គួរណាស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងឯកឧត្តម អេង ជាសាន្ត អគ្គនាយករដ្ឋ​បា​ល​ជ​លផល មិនគួរមេីល រំលងតទៅទៀតនោះទេ ខណៈបទល្មេីសនេសាទប្រេីដែរប្រេីប្រាស់ឧបករណ៍ខុសច្បាប់កំពុងកេីនឡេីងយ៉ា​ង​​​ពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង មួយនេះ។

ជាការសុំណូមពរ សូមឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាជួយទប់ស្កាត់អោយបានទាន់ពេលវេលា​ផ​ង​ បេីមិនពុំដូច្នេះទេ សម្បត្តិមច្ឆាជាតិទាំងនេះនឹងកាន់តែបាត់បង់នៅពេលខ្លីខាងមុននេះពិតជាមិនខាន ៕