មហាសន្និបាតអាណត្តិទី៣របស់ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មហាសន្និបាតអាណត្តិទី៣របស់សមាគមន៍ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ចំណាប់អារម្មណ៍លើការឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានការចូលរួមលោកគៀង សេគី អនុប្រធានសម្ព័ន្ធភាពជាតិ លោកសំ រិទ្ធអេង ប្រធានសមាគន៍ក្រុមប្រឹក្សា ស្រុក ក្រុ​ង ឃុំ សង្កាត់ លោកអោម ចន្ថា ភិបាលខេត្តស្តីទី តំណាងឲ្យលោកអ៊ុំ រាត្រីភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក ក្រុ​ង​ ឃុំសង្កាត់ ប្រហែល ៤០០នាក់ ។

លោកអោមចន្ថាបានមានប្រសាសន៍ថាក្នុងមហាសន្និបាតអាណត្តិទី៣របស់ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់នេះមានចំណាត់អារម្មណ៍លើកការអនុម័តលើផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ និងពិនិត្យការអនុម័តលើសៀវភៅណែនាំស្តីពីគោលន​យោបាយរបស់គ្រប់គ្រងនិងប្រត្តិការរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ការបង្កើតឡើងសមាគមក្រុមប្រឹក្សា ឃុំ សង្កា​ត់​​នេះក្នុងគោលបំណងការពារ និងលើកកំពស់គុណភាពជីវិត និងសុខមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំ​ណែ​ទម្រង់វិជ្ឍការរបស់រដ្ឋាភិបាលកម្ពុជា ។ លោកអោមចន្ថាបានបញ្ជាក់ឲ្យដឹងថាផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រង ខេត្ត ក្រុង ស្រុ​កឃុំ សង្កាត់នេះរៀបចំឡើងជារៀងរាល់៥ឆ្នាំម្តងក្នុងនោះលើកឡើងអំពីការសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាព ប​​​​ម្រើនិងការពារផលប្រយោជន៍ គុណប្រយោជន៍ដល់សមាជិក ។

លោកគៀងសេគីបានមានប្រសាសន៍ដែរថាសមាគមក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង ឃុំមសង្កាត់នេះ បានបង្កើតឡើងនៅថ្ងៃទី១៥ ខែ​​​តុលា ឆ្នាំ២០០៨ ដែលមានឃុំ សង្កាត់ ជាសមាជិកសមាគម ហើយមានគោលបំណងលើកកម្ពស់ឋានៈនិងអភិវឌ្ឍន៍សមត្ថ​ភា​ព​​​ដ​ល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីការពារប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងការកសាងភាពជាដៃគូជា​​​មួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងពង្រឹងនីតិរដ្ឋនិងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។លោកគៀងសេគីបានមានប្រសាសន៍បញ្ជាក់បន្ថែមថាដោយផ្អែកលើបទពិសោធន៍ និងសមិទ្ធិផលដែលសមាគមនក្រុមប្រឹក្សា សង្កាត់សម្រេចបាន​រ​យះ​ពេលចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ដោយបញ្ចូលក្រុង ស្រុក បង្កើតបានជា សមាគមក្រុងប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេ​ត្ត​​​បន្ទាយមានជ័យ ហៅកាត់ថា សមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តបន្ទាយមានជ័យ ។

លោកគៀង សេគីបានមានប្រសាសន៍បញ្ជាក់បន្ថែមថាសមគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ គឺជាសមាគមឯករាជ្យ នៃរចនាសម្ព័ន្ធធ្វើវិសោធនកម្លក្ខន្តិកៈ និងប្តូរ ឈ្មោះសមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ខេត្តបន្ទាយមានជ័យ ទៅជាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ ខេត្តបន្ទាយមានជ័យដោយក្រសួងមហាផ្ទៃ លេខ១៦៣៤ ស ជ ណ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤គឺជាស្ថាប័នឯករាជ្យ  ៕