ស្នងការនគរបាលខេត្តមណ្ឌលគិរី បញ្ជាដល់អធិការទូទាំងក្រុងស្រុក ត្រូវចាត់វិធានការលើអ្នកដែលជិះម៉ូតូ បន្លឺសម្លេងខ្លាំងៗ

ខេត្តមណ្ឌលគិរី ៖ នគរបាលក្រុងសែនមនោរម្យ បានបញ្ចេញវិធានការក្តៅ លើក្រុមអ្នកប្រើប្រាស់ម៉ូតូបំពាក់ស៊ីម៉ាំងលាន់ សម្លេងខ្លាំ​​​​​​​​​​ង​​ៗ​​​​​ ដែលបង្កការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ជាពិសេសតំបន់មានសាលារៀន និងមន្ទីរពេទ្យ  ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែននោរម្យបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកស្នងការខេត្ត កម្លាំងរបស់លោ​ក​​បានចាប់ឃាត់ម៉ូតូដែល មានបំពាក់ប្រភេទស៊ីម៉ាំងឮខ្លាំង បញ្ជូនទៅអធិការដ្ឋានដើម្បីអប់រំ ណែនាំម្ចាស់ពីការប៉ះពាល់ នានា ដោ​​​​​​​យ​បញ្ជាឲ្យយកស៊ីម៉ាំងដើមមកបំពាក់វិញ ។ លោកអធិការបន្តថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា អំឡុងថ្ងៃបុណ្យអុំទូក កម្លាំងអធិ​កា​​​​​រ​ដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ម៉ូតូដាក់ស៊ីមាំងបំពងសំលេង ០៣គ្រឿង ១.ម៉ូតូខាងលើម៉ាក Honda C​B​​​400 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-2023 ។ អ្នកបើកបរម៉ូតូឈ្មោះ ជុំ ស៊ីចន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុ​ខ​រ​ប​រសិស្ស រស់នៅភូមិដូនពុក ឃុំស្រែចា ស្រុកស្នូល ខេត្តក្រចេះ។២.ម៉ូតូខាងលើម៉ាក Honda MSX ពណ៌ខ្មៅក្រហម បិទស្គត់ស ពា​ក់​​​ស្លាកលេខ មណ្ឌលគិរី 1A-3685 ។ អ្នកបើកបរម៉ូតូឈ្មោះ ធី រក្សា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅផ្ទះ​ជួ​ល​ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៣.ម៉ូតូខាងលើម៉ាក YAMAHA M SLAZ ព​ណ៌ខៀវ បិទស្គត់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-0112 ។ អ្នកបើកបរម៉ូតូឈ្មោះ ចក់ សុផៃ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ​ មុខរបរលក់ខោអាវ រស់នៅភូមិក្រាំងល័ក្ខ ឃុំស្រែចា ស្រុកស្នូល ខេត្តក្រចេះ។ម៉ូតូទាំង៣គ្រឿងខាងលើ សមត្ថកិច្ចបានយករ​ក្សា​ទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ចំណែកអ្នកបើករបរបានអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញ។

លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីបានបញ្ជាក់ថា កម្លាំងរបស់លោកនិងបន្តចាត់វិធានការលើអ្នកជិះម៉ូតូស៊ីម៉ាំងឮខ្លាំងៗនេះ​​​ជារៀងរាល់ថ្ងៃ ព្រោះវាបានបង្កការរំខានជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ខណៈក្រុមនេះចូលចិត្តជិះជាក្រុមៗប្រ​ដេ​​​ញគ្នាបង្កើតទៅជាសម្លេងកងរំពងតែម្តង។លោកស្នងការក៏បានផ្តាំផ្ញើរដល់អាណាព្យាបាលត្រូវចូលរួមសហការជាមួយស​មត្ថកិច្ច ដើម្បីទប់ស្កាត់កូនៗរបស់គាត់ដែលមានម៉ូតូជិះល្អស្អាតហើយ យកទៅកែច្នៃបំពាក់ស៊ីម៉ាំងខុសបច្ចេកទេស បើនៅពេលសម​ត្ថ​​​កិ​ច្ចចាប់ឃាត់បាន និងរក្សាម៉ូតូទុករយៈពេលបីខែ និងធ្វើកិច្ចសន្យាផងដែរ ៕