ប្រជាពលរដ្ឋប្រមូលត្រីងាប់២ថ្ងៃ ម្នាក់ៗដងត្រីងាប់ផង ត្រីរស់ផងមិនតិចជាងពីរ ទៅបីធុងទេក្នុងប្រឡាយទឹកមួយ ជាប់រោងចក្រផលឹតទឹកកក

ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅភូមិអូច្រនៀង និង ភូមិកំពង់ត្រាច ស្រុកឃុំកំពង់ត្រាច ខេត្តកំពត បាននាំគ្នាចុះ​ដ​ង​ត្រីងាប់ និង ត្រីពុលមិនទាន់ងាប់ជាច្រើនក្នុងប្រឡាយទឹកមួយ នៅជាប់នឹងរបងរោងចក្រផលឹតទឹកកក ក្នុងស្រុកកំពង់ត្រា​ច​ ។

ក្រុមកម្មករោងចក្រផលឹតទឹកកក ក៍ដូចប្រជាពលរដ្ឋមកចាប់ត្រី បាននិយាយថា កាលពីមុនកើតហេតុត្រីងាប់ប្រឡាយទឹកនេះ​ មានទឹកពេញព្រៀបភ្លឺ-ស្រាប់តែព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ទឹកប្រឡាយបានហូរចុះទៅក្នុងព្រែកអស់ហើយ ត្រីក្នុងប្រឡាយចាប់ផ្តើមពុលងាប់អណ្ដែតទឹកសសំពោង ។  ពលរដ្ឋមកដងត្រីពុលក្នុងប្រឡាយទឺកនិយាយថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចាប់ផ្តើ​ម​​មានពលរដ្ឋជាច្រើននាក់ ម្នាក់ៗដងត្រីងាប់ផង ត្រីរស់ផងមិនតិចជាងពីរទៅបីធុងទេ ។ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះព​លរ​ដ្ឋនៅតែបន្តដងត្រីងាប់ក្នុងប្រឡាយនេះតទៀត តែភាគច្រើនត្រីឆ្លូញ ត្រីឆ្លាំង អន្ទុង ក្នុងភក់ក៍ងាប់ដែរ ។

លោកយន់ វេហា មន្ត្រីជលផលស្រុកកំពង់ត្រាច បានឲ្យដឹងថា លោកមិនទាន់បានដឹងរឿងត្រីងាប់នោះទេ ។ ពាក់ព័ន្ធរឿងត្រី​ពុ​ល​ងាប់ក្នុងប្រឡាយទឹកនេះ លោកកំពុងចាត់ការ អោយមន្ត្រីកសិកម្ម  មន្ត្រីបរិស្ថាន និង ស្ថាបន្ថផ្សេងៗទៀតចុះទៅពិនិត្យជាក់ស្ដែង តើបណ្ដាលមកពីអ្វី បានជាត្រីពុលងាប់ ។ (រូបភាពពលរដ្ឋដងត្រីពុលក្នុងប្រឡាយទឹកមួយជាប់របងរោងចក្រទឹកកក) ៕