លោកស្រីសេង ទៀង អភិបាលស្រុកពាមរក៍ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ​សារជាថ្មីម្តងទៀត ប​ន្ទាប់​ពីប្រជាពលរដ្ឋ និងមន្ត្រីសាលាស្រុកពាមរក៍បានរិះគន់ និងដាក់ពាក្យបណ្តឹ​ង

ខេត្តព្រៃវែង ៖ លោកស្រីសេង ទៀង អភិបាលស្រុកពាមរក៍ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ​សារជាថ្មីម្តងទៀត ប​ន្ទាប់​ពីប្រជាពលរដ្ឋ និងមន្ត្រីសាលាស្រុកពាមរក៍បានរិះគន់ និងដាក់ពាក្យបណ្តឹ​ងស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧប​នា​យ​ក​​​​​​​​​​​​​​​​​​​​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពប្រ​ឆាំ​​ងអំពើពុករលួយ ជួយទប់ស្កាត់អំពីអំពើពុករលួយដែលលោកស្រីបានប្រ​ព្រឹ​ត្តយ៉ាងពេញបន្ទុក  ។

ប្រភពពីមន្ត្រីសាលាស្រុកពាមរក៍ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា លោកស្រីសេង ទៀង អភិបា​ល​ស្រុ​កពាមរក៍ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសារជាថ្មីម្តងទៀត ចំពោះទង្វើពុករលួ​យ​​​​របស់លោកស្រី ដែលលោកស្រីបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ទោះបីជាអ​ង្គ​​ភាពប្រឆាំងអំពើពុករលួយធ្លាប់បានកោះហៅលោកស្រី ជាច្រើនលើក ច្រើ​ន​សារមកហើយ តែគ្មានប្រ​​​សិទ្ធភាពទាល់សោះឡើយចំពោះលោកស្រី គឺលោកស្រីនៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុ​ក​​​ដ​ដែ​​​ល  ។

ចំណែកឯប្រជាពលរដ្ឋមានភាពត្រេកអរ និងអរគុណ ហើយសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុកលួយ​លើ​កនេះនឹងចេញនូវ ការ​ចា​​​​ត់វិធាន​ ការអប់រំ បង្ការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​បង្រ្កាប​បទល្មើស​ពុករ​លួយ​​​របស់លោកស្រីសេង ទៀង ដែលកំពុងប្រើប្រាស់អំណាចមិនត្រឹមត្រូវ គឺលោកស្រីមិនមែនប្រើប្រាស់អំ​ណាចដែលលោកស្រីមាន ទៅបម្រើប្រជាពលរដ្ឋ និងសង្គមជាតិនោះទេ គឺលោក​​​ស្រីកំពុងតែប្រើប្រា​ស់​អំណាចជាអភិបាលស្រុក ឃុមឃិតគ្នា ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ  ។

អង្គភាពដើមប្រឆាំងអំពើពុករលួយ មានន័យ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើ​ង​​​​​​​​តា​ម​អនុក្រឹត្យ​ លេខ ៨​​​៤​​អនក្រ.បក ចុះ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦ ៕