ករណីបាក់ដងយោងនៅអាគារកម្ពស់១០ជាន់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ក្រុងព្រះសីហនុ ៖ កាលពីថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៩ មានករណីបាក់ដងយោងនៅអាគារកម្ពស់១០ជាន់ បង្កអោយមានការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរ ក្រោយមកក៏មានវត្តមានអភិបាលរងខេត្តលោកលៀម សុដា​ និងមន្ត្រីពាក់ព័ន្ធទាំងអស់បានចុះអន្តរាគមន៍នៅតាំងកន្លែងកើតហេតុរួចជម្រៀសកម្មករក៏ដូចជាប្រជាពលរដ្ឋនៅក្បែរនោះចេញអោយឆ្ងាយពីអគា​រ​ជៀសវាងមានគ្រោះថ្នាក់ ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។​

យោងតាមមន្ត្រីជំនាញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះមន្ត្រីជំនាញ លោកកំពុងតែធ្វើការុះរើរតាមប​ច្ចេ​ក​​ទេសដោយដោះ និង កាត់ដងយោងដែលបានបាក់ជាប់លើអគារនោះ បានម្តងមួយកង់ៗ ហើយនឹងបន្តការងារនេះរហូតដល់​ច​​​ប់ ។​

ឆ្លៀតក្នុងឱកាសនេះផងដែរ អាជ្ញាធរថ្លែងថា​ ចំពោះករណីបាក់ដងយោងនេះ មិនបណ្តាលអោយបាក់អគារ ឬប្រេះអ្វីទេ​ និងមិ​ន​មានមនុស្សរងគ្រោះថ្នាក់ឡើយ​  ៕