ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

ខេត្តតាកែវ ៖ ចំណុចប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំ​គោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

១. ពីមួយថ្ងៃទៅមួយថ្ងៃ សមិទ្ធិផលថ្មីៗនានាទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនដុះដាលឡើងជាបន្តបន្ទាប់ ដែ​ល​ប​ងប្អូនប្រជាពលរដ្ឋយើងបានឃើញជាក់ស្តែងនៅក្នុងស្រុកបូរីជលសារនេះផ្ទាល់, នៅទូទាំងខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេ​ស ​។ សមិទ្ធផលទាំងនេះ ជាសមិទ្ធផលជាតិ ដែលយើងបានខិតខំរួមគ្នាកសាងប្រកបដោយមោទនភាព សម្រាប់បម្រើសេ​ច​​​​ក្តីត្រូវការរបស់យើងទាំងអស់គ្នា និងកូនចៅរបស់យើងគ្រប់ៗជំនាន់តទៅ ។

២. ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ គឺជាការចូលរួម​ចំណែកមិនអាចខ្វះបានរបស់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ក្នុងការអ​ប់​រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀន ដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មា​រតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ស្នេហាជាតិ គឺចៀសវាងការបំបែកបំបាក់ជាតិ ដុតបំផ្លាញជា​តិ បង្កអស្ថិរភាព។ ផ្ទុយទៅវិញត្រូវចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធិផលជាតិ និងខិតខំបំពេញកា​តព្វកិ​ច្ច​ជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន  ។

៣. ប្រាកដណាស់ កម្ពុជានឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត នៅពេលដែលប្រជាជនទាំងអស់ រួបរួមសាមគ្គីគ្នា និងមា​ន​​​ទឹកចិត្តជ្រះថ្លាចូលរួមចំណែកជួយគ្នាទៅវិញទៅមក គួបផ្សំនឹងគោលមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធា, សំបូរទៅដោយកម្លាំងធនធានមនុស្សគ្រប់ជំនាញប្រកបដោយសមត្ថភាពចំណេះដឹង និងសុខភាពល្អ ជាពិ​សេ​សបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ ដូ​ច​សព្វថ្ងៃ។

៤. យើងអាចភ្លេចខ្លួន និងមើលស្រាលចំពោះតម្លៃនៃសន្តិភាព ប៉ុន្តែយើងនឹងមានវិប្បដិសារីស្តាយក្រោយ នៅពេលដែលសន្តិ​ភា​ព​បានបាត់បង់ ហើយពិបាកនឹងស្តារត្រឡប់មកវិញបាន។ បងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ច្បាស់អំពីបញ្ហានេះ។ ដូច្នេះហើយ បានជាឧបាយកលញុះញង់បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរ​ប​ប​រាជានិយម មិនអាចសម្រេចបានឡើយ ដោយសារគ្មានការគាំទ្ររបស់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ ប្រជាជនខ្មែរ ត្រូវ​កា​​​របំផុតនូវភាពសុខសាន្ត និងសុភមង្គលស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសំឡឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែក និងអនាគតជា​និរន្តន៍នៃសន្តិភាព និងការអភិវឌ្ឍ។ យុវជន ក៏ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការជ្រើ​ស​រើ​ស​មាគ៌ានេះ ព្រោះវាពាក់ព័ន្ធផ្ទាល់នឹងអនាគត របស់យុវជន និងអ្នកជំនាន់ក្រោយៗទៀត ។

៥. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់អាយុជីវិត របស់សម្តេចផ្ទាល់ នៅក្នុងការដាក់ចេញ និងអនុវត្តនយោបាយឈ្នះ ឈ្នះ​​​​​​​សម្រាប់ជាតិខ្មែរ ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ ផ្ទុយទៅវិញអ្នកនយោបាយល្មោភអំណាចមួយចំនួន បានប្រើប្រាស់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ធ្វើជាល្បែ​ង​​នយោបាយបម្រើឱ្យមហិច្ឆិតាខ្មៅកខ្វក់របស់ខ្លួន និងបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជន  ៕