សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅតំបន់ភ្នំល្អាង ឃុំល្អា​ង​ ស្រុកដងទង់ ខេត្តកំពត​ បានចេញបទបញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ពាក់ព័ន្ធករណីប្រជាពលរដ្ឋទាំង​ឡា​​​​​យ ដែលលង់ខ្លួនចាញ់បោកទណ្ឌិត សម រង្ស៉ី រហូតមានការចាប់ខ្លួន និងដាក់ពន្ធនាគារ ភ្លាមៗនោះសកម្មជន ២នាក់របស់អ​តី​តគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន​។

ក្នុងនោះរួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជា​ប់​ឃុំ​ឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ខ្លួនចា​ញ់​បោ​ក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ។

យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូ​ល​​​​​រួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុ​លាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ  ៕