ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯក​ឧ​​ត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមគមនអតីតយុទ្ធជនកម្ពុជា អ​ញ្ជើ​ញ​​​​ប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ។

សេចក្តីសម្រេច ស្តីពីការទទួល ស្គាល់ ជាប្រធានកិត្តិយស នៃគណ: កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ លេ​ខ​ ០៩៦/ស អ.ក/២០១៩ សម្រេចទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយស ស.សអ.ក ខេត្តព្រះសីហនុ ។ សេចក្តីស​ម្រេ​ច​លេខ ៣១៨/តត/ស.អ.ក ស្តីពីការទទួលស្គាល់ ឯកឧត្តម នូវ សំអុល ជាប្រធានគណ:កម្មាធិការ និងជាប្រ​ធា​ន​គណៈ​អ​ចិ​ន្ត្រៃ​គ​ណៈ​កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ។

ឯកឧត្តម នូវ សំអុល ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តព្រះសីហនុ បានបេជ្ញាចិត្ត

១.គោរពច្បាប់ បទបញ្ជា លក្ខន្តិកៈរបស់សមាគមអតីតយុទ្ធ ជនកម្ពុជា។

២.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ ដើម្បីគាំទ្រឱ្យបានពេញលេញទៅលើជីវភាពរស់នៅ ក៍ដូចជាអត្ថប្រ​យោ​ជ​​​​ន៍ស្របច្បាប់នានា របស់សមាជិកសមាគមអតីតយុទ្ធជន ។

៣.វន្តបើកប្រាក់មរណៈសង្គ្រោះ និងប្រាក់គោលនយោបាយផ្សេងៗជូនគ្រួសារសពឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា។

៤. យកចិត្តទុក ដាក់លើសុខទុក ដោយតាមដានដោះស្រាយបញ្ហាប្រឈមនានារបស់សមាជិក សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា។

៥.អនុវត្តតាមអនុសាសន៍ និងសេច ក្តីណែនាំរបស់សមាគមអតីតយុទ្ធ ជនកម្ពុជា ថ្នាក់ជាតិ និងពិសេសរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម  ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គង់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមគមអតីតយុទ្ធជន បានកោតសរសើរប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ដោយសារសភាពការការងារសន្តិសុខ សុវ​ត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ក៍ដូចជាការចូលរួមដោះ ស្រាយកង្វល់របស់អតីតយុទ្ធជន ១៣គ្រួសារ មានដី តែ​ខ្វះផ្ទះស្នាក់នៅ អតីតយុទ្ធជន ៤៨គ្រួសារ គ្នានផ្ទះ គ្នានដី និង ១៣គ្រួសាររស់នៅលើដីសាធារណៈ ដូច្នេះយើងត្រូវធ្វើការដោះស្រា​យជូនពួកគាត់ឱ្យបានទាន់ពេលវេលា ព្រោះយើងមានកញ្ចប់ថវិកាក្នុងដៃ ត្រូវធ្វើគម្រោងសាងសង់ និងដោះស្រាយ​បញ្ហាប្រ​ឈ​​​​មនានា  ចំពោះដី និងផ្ទះដែលរដ្ឋបាលខេត្តបានធ្វើការប្រគល់ជូនអតីតយុទ្ធជនកន្លងមក ៨០គ្រួសារ នៅស្រុកស្ទឹងហាវ តា​ម​​​ការពិនិត្យជាក់ស្តែង មានអតីតយុទ្ធជនរបស់យើងរស់នៅតែ ៩គ្រួសារ  ។  យើងត្រូវធ្វើការពិនិត្យ សិក្សាវាយតម្លៃ ដើម្បីដកផ្ទះ និ​ងដី យកមកចែកជូនអតីតយុទ្ធជនរបស់យើងដែលគ្នានដី ផ្ទះស្នាក់នៅពិត ប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋា​ភិ​បាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ប្រសិនបើពួកគាតរស់នៅបាន ៥ឆ្នាំ ត្រូវចេញប្លង់កម្មសិទ្ធិជូនគាត់ ។ និងបានស្នើ​រ​សុំឱ្យគណៈកម្មាធិការ អាជ្ញាធរស្រុក និងមន្ទីរអង្គភាព បន្តចុះពិនិត្យ ស្វែងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុ​ទ្ធ​ជ​ន​រ​បស់យើងមានប្រមាណជា ១.០០០នាក់  ។

ឯកឧត្តម គួច ចំរើន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា នឹងខិតខំប្រមូលផ្តុំ ស្វែ​ងរ​ក​​​​ជំនួយ ជួយគាំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុ និងបន្តរកដីសម្បទាសង្គមកិច្ច ចែកជូនអតីតយុទ្ធជនរបស់យើងស្របតា​ម​​​​​​​​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា  ៕