លោកអភិបាលខេត្ត និង ​លោកស្នងការខេត្ត មេត្តា​មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​សុីសង​ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាព​ទាំង ៩​ចំណុច

ខេត្តត្បូងឃ្មុំ ៖ សង្វៀនបញ្ជល់មាន់ដុះស្លែរបស់ លោក ហាននៅតែបន្តលេងជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋពិតជាអស់សង្ឃឹមនឹងអា​ជ្ញា​ធរមូលដ្ឋានគ្រប់ថ្នាក់យ៉ាងខ្លាំង ។

ប្រភព​ពី​ពលរដ្ឋបានឲ្យដឹងថា​ការបើកបន​ល្បែង​សុីសង​ ជល់មាន់​ និងអាប៉ោង និងល្បែងផ្សេងទៀត បើកយ៉ាងរលូនដូច្នេះ​ ស​ង្ស័​យ​ តែ​ម្ចាស់សង្វៀន​ និង​ លោក​ អធិការ​ ស្រុកត្បូងឃ្មុំត្រូវរ៉ូវ​គ្នា ហើយមើលទៅ ទើបមិន​ចុះបង្ក្រាប​ បណ្ដោយ​ឲ្យលេងយ៉ាងអាណាធិបតេយ្យបែបនេះ ។

ប្រភព​ មួយទៀតបានខ្សឹប​ អោយដឹងថា​ ម្ចាស់សង្វៀន​បើកជល់មាន់មួយនេះ​ ឈ្មោះ លោកហាន អាជ្ញាធរមូលដ្ឋាន មិនហ៊ានប​ង្ក្រាប ទេប្រជាពលរដ្ឋសង្ស័យតែលោកអធិការ និងកូនចៅថ្នាក់ក្រោមបានលាបបានជ័យហើយមើលទៅ បានជាមិនឃើញបង្រ្កា​ប ប្រភពដដែលបានលើកឡើងថាល្បែងស៊ីសងលេងពេញក្នុងឃុំទន្លេបិតយ៉ាងកក្រើកជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរមូលដ្ឋានគ្រ​ប់​ជា​ន់ថ្នាក់គ្មានភ្នែកមើលសោះ ពួកគាត់ឆ្ងល់ថា តើអាជ្ញាធរទាំងអស់នោះទទួលប្រាក់ខែពីរដ្ឋឬក៏ទទួលប្រាក់ខែពី ក្រុមអ្ន​ក​ញៀ​​​​នល្បែងទាំងនេះ ទើបមិនហ៊ានចុះបង្ក្រាប ស្ថិតនៅក្នុង ភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់នឹងព្រំប្រទ​ល់ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ជាប់នឹងស្ពានគីសូណា វង់ល្បែងមួយកន្លែងទៀត ស្ថិតនៅ ក្នុង ឃុំ ទន្លេបិទ តែម្ដងគឺរបស់លោកហាងមានទាំងអស់ បី ទៅ បួន កន្លែង ជួនកាល ផ្លាស់ ប្ដូរ ទៅលេងក្នុងឃុំព្រែកជីក ជិតភូមិទួលគរ ។

ប្រជាពលរដ្ឋបានសូមណូមពរដល់​ លោកអភិបាល​ នៃគណៈអភិបាលខេត្ត និង ​លោក ស្នងការខេត្ត មេត្តា​ មានវិធានការ ដើម្បីបង្ក្រាបរាល់បនល្បែង​ សុីសង​ ទាំងអស់នៅក្នុងខេត្ត​ផង ដើម្បីរក្សា ភូមិឃុំ មានសុវត្ថិភាព​ ទាំង ៩​ចំណុច​ របស់រាជរដ្ឋា​ ភិបាល ជូ​ន​ប្រជាពលរដ្ឋ​ ​ ព្រោះ​បញ្ហា ចោរកម្ម​ -លួច​-ឆក់-ប្លន់​ ភាគច្រើន​ កើត​ចេញ​ ពីសកម្ម​ភាព ល្បែងសុីសង​ទាំងអស់នេះ ៕